https://youtube.com/clip/Ugkxrh0VAcqehw1riwgD2HQHlitUTwv26AiS
Khmer Song
Wednesday, October 26, 2022
Saturday, September 17, 2022
Saturday, August 27, 2022
ការនាំចូលប្រេងពីរុស្ស៊ីទៅកាន់ប្រទេសអង់គ្លេសបានធ្លាក់ចុះរហូតជាង៩០%បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន
ចាប់តាំងថ្ងៃទី២៤កុម្ភៈមក ទណ្ឌកម្មបានធ្លាក់មកលើប្រទេសរុស្ស៊ីជាបន្តបន្ទាប់ ប្រទេសក្នុងតំបន់ អាស៊ី អ៊ឺរ៉ុប រួមគ្នាដាក់សម្ពាធលើរុស្ស៊ីឲ្យដកយោធាចេញពីទឹកដីអ៊ុយក្រែហើយស្តារសន្តិភាព កសាង សេដ្ឋកិច្ច ឡើងវិញ។ ទោះជាយ៉ាងនោះក្តីលោកប្រធានាធិបតីប្លាដឺមៀពូទីន មិនបានរាថយឡើយ ហើយ ថែមទាំងចោទដាក់កំហុសទៅលើសម្ព័ន្ធមិត្តអាមេរិក និងណាតូថាជាបង្កសង្គ្រាមនៅ អ៊ុយក្រែនទៀតផង ជាងនេះលោកពូទីនគំរាមប្រើអាវុធនុយក្លែអ៊ែរទៀតផង ប្រសិនបើប្រទេស ណាមួយជ្រៀត ជ្រែកក្នុង សង្គ្រាមអ៊ុយក្រែន ជាពិសេសប្រទេសអង់គ្លេស លោកពូទិនគំរាមបាញ់ មីស៊ីលលឿនជាង សំឡេងមួយ គ្រាប់ឲ្យអង់គ្លេសក្លាយជាសមុទ្រមួយរំពេច។
រយៈពេល៦ខែមកនេះ ពាក្យគំរាមរបស់លោកពូទីនដ៏មានឥទ្ធិពល ដ៏ខ្លាំងក្លាយបានយរលាយសាប រសាត់ទៅតាមពេលវេលានបន្តិចម្តងៗ ដោយជំនួសមកវិញនូវទណ្ឌកម្មគ្រប់ទិស តំម្លៃប្រេងឆៅនិង ហ្គាសបានធ្លាក់រហូតដល់ទោ៩៧% យោងលើតួលេខការិយាល័យ ស្ថិតិជាតិ ត្រូវបានសារព័ត៍មាន នៃចក្រភពអង់គ្លេសReuterឲ្យចុះផ្សាយនាថ្ងៃឲ្យដឹងដឹងថា រយៈពេល៦ខែនៃសង្គ្រាមឈ្នានពានរបស់ រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែននេះ អង់គ្លេសបាននាំចូលប្រេងឆៅពីប្រទេសរុស្ស៊ីត្រឹមតែ៣%ប៉ុណ្ណោះ គឺស្នើ នឹងទឹកប្រាក់៣៣លានផោន ។
ទោះជាងនោះក្តី អនុរដ្ឋមន្ត្រីលោកពូទីន គឺលោក Alexander Novak បានប្រាប់សារព័ត៍មានhellenic ក្នុពេលកិច្ចប្រជុំវេទិការសេដ្ឋកិច្ចអន្តជាតិថា ក្នុងរយៈ៥ខែ ការនាំចេញប្រេឆៅរបស់រុស្ស៊ីទៅបណ្តា ប្រទេសនានា បានកើន ឡើយ១២% ។ លោកAlexander Novak៖«មានន័យថា ប្រេងនិងផលិតរបស់ រុស្ស៊ីយើងនៅតែមានតម្រូវការជុំវិញពិភពលោក»។
Tuesday, August 23, 2022
ចិនទិញថាមពលប្រេងឥន្ធនៈ និងហ្គាស់ពីរុស៊្សីកើនឡើងរហូត៣៥ពាន់លានដុល្លា
រុស្ស៊ីចាប់ពីផ្តើមសង្គ្រាមទន្ត្រានលុកលុយអ៊ុយក្រែនមក បញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មត្រូវប្រទេសលោក ខាងលិចដាក់ទណ្ឌកម្មជុំទិស គ្រប់វិស័យ មិនថាឡើយអាហារ យោធោបករណ៏ គ្រឿងបន្ទះឈីប អគ្គីស នី សូម្បីតែរ៉ែកម្រត្រូវរាំងខ្ទប់ដោយប្រទេសលោកសេរីផងដែរ ។ ទោះជាយ៉ាងនោះក្តី វាមិនអាចបិទផ្លូវ រុស្ស៊ីឲ្យស្លាប់ក្នុងរូងសេដ្ឋកិច្ចពាណិជ្ជកម្មបានឡើយ ។ ផ្ទុយទៅវិញលោកសេរីបានបែរជាខ្វះធនធាន ខ្វះ ប្រេង និងប្រទេសខ្លះខ្វះស្រូវសាលី ដោយសារតែត្រូវរុស្ស៊ីបិទខ្ទប់ច្រកសមុទ្រអស់មួយរយៈ។ ចំណែកឯ បំពង់បង្ហូរប្រេងរបស់រុស្ស៊ី នៅតែហូរទៅកាន់ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក សមាជិកNATO ដូជាទូគី និងឥណ្ឌា ហើយនិងចិនដែលជាដៃគួរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរុស្ស៊ីចិន ។
យោងលើរបាយការណ៏Bloomberge ដែលចេញផ្សាយកាលពីថ្ងៃច័ន្ទ២២សីហា២០២២ម្សិលមិញ ឲ្យ ដឹង ចិនបានបង្កើនការបញ្ជាទិញប្រេងពីរុស្ស៊ី២០ពាន់លានដុល្លា ។ គិតត្រឹមខែកក្កដាកន្លងទៅនេះ ចិនបាន នាំចូលប្រេងពីរុស្ស៊ី៤១០,០០០តោន នេះបើតាមការបញ្ជាក់ពីBloombergeខាងលើ។ ក្រៅពីចិនដែលជា សម្ព័ន្ធមិត្តស្លាប់រស់របស់រុស្ស៊ី ឥណ្ឌានាំចូលប្រេងពីរុស្ស៊ីប្រាំពីរដងលើសមុន ពេលដែលរុស្ស៊ីវាយលុក ចូលឈ្នានពានអ៊ុយក្រែន គឺរហូតដល់៦២0% ស្មើនឹង៣.២ពាន់លានដុល្លា ចំពោះធ្យូងថ្មវិញ ឥណ្ឌានាំចូលពីរុស្ស៊ី២៦៦% គិតជាទឹកប្រាក់ស្មើនឹង៤៣៥លានដុល្លា គិតត្រឹមខែ ឧសភា។
Sunday, August 21, 2022
Meta Ver ចំណាយលុយសំបើមដើម្បីការពារសុវត្ថិភាពប្រធានក្រុមហ៊ុនមេរបស់ហ្វេសប៊ុក លើសលោកJef Bozes ២ដង
ក្រុមហ៊ុនមេរបស់ហ្វេសប៊ុក ហៅMeta Verse ចំណាយលុយរាប់សិបលានដុល្លាក្នុងមួយឆ្នាំៗដើម្បី ធានា លើសុវត្ថិភាពបុគ្គលដ៏មានតម្លៃ និងក្រុមគ្រួសារខ្លួន ។ យោងលើឯកសារសាខានៃក្រុមហ៊ុនហ្វេសប៊ុក Chabot បានបង្ហាញថា កាលពីឆ្នាំ២០១៩ Meta Verse ចំណាយលុយ២៣.៤លានដុល្លា លើកលោក Mark Zuckerber ឆ្នាំ២០២០ Meta Verse ចំណាយលុយ២៥.២លានដុល្លា និងនៅឆ្នាំ២០២១ ចំណាយ២៦.៨ លានដុល្លា ។ តាមរយៈឯកសារបុត្រសម្ព័ន្ធនៃក្រុមហ៊ុននេះបន្ថែមថា ការចំណាយទាំងនោះ គឺចំណាយ រឿងផ្ទាល់ខ្លួន ការធ្វើដំណើរនិងក្រុមគ្រួសារលោកMark Zuckerberប៉ុណ្ណោះ ។
ទោះយ៉ាងណា ឯកសារនោះមិនបង្ហាញឲ្យជាកក់ថ្បាស់ ការលើសុវត្ថិភាពរបស់ប្រធានក្រុមហ៊ុន និង ក្រុមគ្រួសារ Pricilla Chan រួមជាមួយនឹងកូន២នាក់នោះ ពួកគេទទួលបានអ្វីអ្វីខ្លះឡើយ គ្រាន់តែបញ្ជាក់ ថាចំណាយលើការធ្វើដំណើរលោកMark Zuckerberទៅធ្វើការ និងសុវត្ថិភាពផ្ទះរបស់លោកប៉ុណ្ណោះ។
ក្នុងចំណោមប្រធានក្រុមហ៊ុនធំ និងល្បីលើលោក លោកMark Zuckerber ចំណាយលុយលើ
Saturday, August 20, 2022
ប្រវត្តិនិងស្ថាបនិកInstargram
Instagram ជា Social Media បណ្តាញសង្គមមួយដ៏ពេញនិយមរបស់សហរដ្ឋអាមេរិក ដែលអនុញឲ្យអ្នក ប្រើប្រាស់បណ្តាញសង្គមនេះបង្ហោះរូបនិងវីដេអូខ្លីៗស្រដៀងនឹងបណ្តាញសង្គមTiktokរបស់ចិនដែរ។ តែវាជាសិស្សច្បងជាសត្រូវរបស់Tiktok ។
តើអ្នកណាជាអ្នកបង្កើតInstargram ? ក្នុងគោលបំណងអ្វី?
នៅឆ្នាំ២០១០បណ្តាញសង្គមមួយដែលមានឈ្មោះថា Instagram បានចាប់បដិសន្ធិឡើង ក្នុងក្រុងសានហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក ដោយបុគ្គលិកពីររូប គឺលោកKevin Systrom និងលោកMike Krieger