ឥណ្ឌាជាប្រទេសមួយដែលផលិតគ្រាប់ធញ្ញជាតិដ៏ធំមួយក្នុងតំបន់អាស៊ី ហើយវាបាននាំចេញទៅកាន់ ប្រទេសជាច្រើនក្នុងពិភពលោក ក្នុងនោះមានប្រទេសAEUផងដែរ ។ ប៉ុន្តែក្នុងរយៈប៉ុន្មានខែចុងក្រោយ នេះ វិបត្តិស្បៀងអាហារពិភព លោកបានកើតឡើងដោយសារសង្គ្រាមលុកលុយរបស់លោកពូទីន លើប្រទេសអ៊ុយក្រែន ទឹន្ទឹមអាកាសធាតុនៅប្រទេសឥណ្ឌាឡើងកម្តៅ ធ្វើឲ្យការផលិតស្រូវសាលី ធ្លាក់ចុះ យ៉ាងខ្លាំង មិនអាចនាំចេញទៅកាន់ពិភពលោកតាមតម្រូវការបាន ។
កាលពីថ្ងៃទី១៥មិថុនាម្សិល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃក្រុងNew Delhy សម្រេចិត្តិជូនដំណឹងដល់ ប្រទេសអារ៉ាប់អ៊ីម៉ារេតថា ខ្លួននឹងផ្អាក់នាំចេញនូវស្រូវសាលីទៅកាន់AEU សម្រាប់រយៈពេល៤ខែ ដោយសារបំពេញតម្រូវការក្នុងស្រុក។
លោកANARNE «បច្ចុប្បន្ននេះ ឥណ្ឌាផលិតបានត្រឹមតែមួយក្រពះប៉ុណ្ណោះ ដោយសារតែខែនេះ អាកាសធាតុវាក្តៅខ្លាំងពេក ធ្វើឲ្យកសិផលធ្លាក់ចុះយ៉ាងគំហុក ។កាលពីឆ្នាំកន្លងទៅធ្លាក់ចុះ៤-៥% ការរំពឹងទុកយើងនឹងផលិតបាន៩៨លានតោន ក្នុងឆ្នាំនេះ នោះមានន័យថា វាធ្លាក់ចុះ ១០%បន្ថែម ទៀត»។