Khmer Song

Thursday, January 26, 2023

អាមេរិកនិងអាឡឺម៉ងប្រកាសថាពួកនឹងបញ្ជូនរថក្រោះធន់ធ្ងន់ឲ្យអ៊ុយក្រែនដើម្បីប្រឆាំងនឹងរុស្ស៊ី

 សង្គ្រាមអ៊ុយនិងរុស្ស៊ីបានអូសបន្ថាយជិតមួយឆ្នាំនេះ ធ្វើឲ្យសហគមន៏ពិភពលោករង្គោះរង្គើភ្ញាក់ផ្អើល ពិសេសសហគមន៏អ៊ីរ៉ុបតែម្តង បង្កឲ្យមានវិបត្តិនយោបាយសេដ្ឋកិច្ច និងសន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។ 

ជាមួយនឹងការគំរាមកំហែងរបស់មហាអំណាចនុយក្លែអ៊ែរទី២លើលោកប្រចាំអ៊ឺរ៉ុបខាងកើតគឺរុស្ស៊ីជាបន្ត បន្ទាប់ អាមេរិករួមជាមួយនឹងអាឡឺម៉ងកាលពីថ្ងៃទី២៦ ខែមករា២០២៣នេះ ប្រកាសថានឹងបញ្ជូន រថ ក្រោះទំនើបៗទៅឲ្យក្រុងKyiv ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី ។

 ប្រធានាធិបតី Joe Biden បានប្រកាសពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់រថក្រោះ M1 Abrams ចំនួន ៣១ គ្រឿង បន្ទាប់ពីទីក្រុង Berlin បាននិយាយថា ខ្លួននឹងផ្តល់រថក្រោះ Leopard ២ ។

ដោយមានក្តីរំពឹងខ្ពស់លើជំនួយសរដ្ឋអាមេរិកនិងអាឡឺម៉ង លោកប្រធានាធិបតីVolodymyr Zelenskiy បានលើកទឹកចិត្តនិងជំរុញឲ្យសម្ព័ន្ធមិត្តអ៊ីរុបដទៃផ្សេងបន្តជួយឧបត្ថម្ភដល់ប្រទេសអ៊ុយក្រែនបន្តទៀត ដើម្បីយកជ័យជំនះប្រទេសឈ្លានពាននៃរបបផ្តាច់ការគឺលោកពូទីន។


ប្រភព Reuter

Share:

Sunday, January 22, 2023

ឥណ្ឌាបិទការផ្សាយរបស់សារព័ត៍មានBBស្តីពីកម្មវីធីសាសនាកាលពីឆ្នាំ២០២២

 ប្រទេសឥណ្ឌាបានរារាំងការចាក់ផ្សាយភាពយន្តឯកសាររបស់ BBC ដែលបានចោទសួរពីភាពជាអ្នកដឹកនាំរបស់នាយករដ្ឋមន្ត្រី Narendra Modi ក្នុងអំឡុងពេលកុបកម្ម Gujarat ឆ្នាំ 2002 ដោយនិយាយថា សូម្បីតែការចែករំលែកឃ្លីបណាមួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ត្រូវបានរារាំងដែរ។


Kanchan Gupta ទីប្រឹក្សារដ្ឋាភិបាលបាននិយាយនៅលើ Twitter របស់គាត់កាលពីថ្ងៃសៅរ៍ថា ការណែនាំដើម្បីរារាំងឃ្លីបពីការចែករំលែកត្រូវបានចេញដោយប្រើអំណាចគ្រាអាសន្នដែលមានសម្រាប់រដ្ឋាភិបាលក្រោមច្បាប់បច្ចេកវិទ្យាព័ត៌មានរបស់ប្រទេស។

លោក Gupta បាននិយាយថា រដ្ឋាភិបាលបានចេញបញ្ជាទៅ Twitter ឱ្យបិទ Tweet ជាង 50 ដែលភ្ជាប់ទៅវីដេអូឯកសារ ហើយ YouTube ត្រូវបានណែនាំឱ្យបិទការបង្ហោះវីដេអូណាមួយ។ លោកបានបន្ថែមថា ទាំង YouTube និង Twitter បានគោរពតាមការណែនាំ។


លោក Modi គឺជានាយករដ្ឋមន្រ្ដីនៃរដ្ឋ Gujarat ភាគខាងលិច នៅពេលដែលវាត្រូវបានគ្រប់គ្រងដោយកុប្បកម្មសហគមន៍ ដែលបានបណ្តាលឲ្យមនុស្សជាង 1,000 នាក់បានស្លាប់ ដោយការរាប់របស់រដ្ឋាភិបាល ដែលភាគច្រើនជាជនមូស្លីម។ អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​រថភ្លើង​ដឹក​អ្នក​ធ្វើ​ធម្មយាត្រា​ហិណ្ឌូ​បាន​ឆេះ​បណ្តាល​ឲ្យ​មនុស្ស​៥៩​នាក់​ស្លាប់។

Share:

Saturday, January 21, 2023

ក្រុមហ៊ុនNetflexកំពុងសម្លឹងមើលការងារថ្មីលើវិស័យអាកាសចរណ៏

 ក្រុមហ៊ុនNeftflixជាក្រុមហ៊ុនផ្សាយផ្ទាល់មួយដែលមានមូលដ្ឋាននៅរដ្ឋSan Joe California សហរដ្ឋអាមេរិក ។ ក្រោយពីជួបព្យុះភ្លៀងដោយសារកូវីដរយៈពេល៣ឆ្នាំ និងរងនូវការខាតបង់ទ្រព្យសម្បត្តិរហូតដល់មានការកាត់បន្ថយបុគ្គលិកជិតពាក់កណ្តាល ពេលនេះNetflixកំពុងសម្លឹងមើលមុខរបរថ្មីមួយទៀតគឺ វិស័យអាកាសចរណ៏ ។ 

យោងលើសារព័ត៍មានCBS Newsឲ្យដឹង ក្នុងដំណើរបើកជើងហោះហើរនៃក្រុមហ៊ុនអាចរណ៏ថ្មីនេះ Netflix ប្រកាស់ជ្រើសរើសបុគ្គលិកដែលទទួលការហោះហើរ ដោយផ្តល់ឲ្យប្រាក់បៀរវត្សមានតម្លៃខ្ពស់ចាប់ពី៦០ ០០០ម៉ឺនដុល្លា រហូតដល់៣៨៥ ០០០ដុល្លា ។ 

យោងតាមសៀវភៅ Occupational Outlook Handbook របស់ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក ប្រាក់ខែជាមធ្យមឆ្នាំ 2021 សម្រាប់អ្នកបម្រើលើយន្តហោះគឺ $61,640 ក្នុងមួយឆ្នាំ ដោយដាក់ជួររបស់ក្រុមហ៊ុន Netflix ដែលមានសក្តានុពលលើសពីមធ្យមភាគទូទាំងប្រទេស។

Share:

Wednesday, October 26, 2022

ប៉ាហ្គីអៅសន្លប់ធំ

 

https://youtube.com/clip/Ugkxrh0VAcqehw1riwgD2HQHlitUTwv26AiS
Share:

Saturday, August 27, 2022

ការនាំចូលប្រេងពីរុស្ស៊ីទៅកាន់ប្រទេសអង់គ្លេសបានធ្លាក់ចុះរហូតជាង៩០%បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន

 ចាប់តាំងថ្ងៃទី២៤កុម្ភៈមក ទណ្ឌកម្មបានធ្លាក់មកលើប្រទេសរុស្ស៊ីជាបន្តបន្ទាប់ ប្រទេសក្នុងតំបន់ អាស៊ី អ៊ឺរ៉ុប រួមគ្នាដាក់សម្ពាធលើរុស្ស៊ីឲ្យដកយោធាចេញពីទឹកដីអ៊ុយក្រែហើយស្តារសន្តិភាព កសាង សេដ្ឋកិច្ច ឡើងវិញ។ ទោះជាយ៉ាងនោះក្តីលោកប្រធានាធិបតីប្លាដឺមៀពូទីន មិនបានរាថយឡើយ ហើយ ថែមទាំងចោទដាក់កំហុសទៅលើសម្ព័ន្ធមិត្តអាមេរិក និងណាតូថាជាបង្កសង្គ្រាមនៅ អ៊ុយក្រែនទៀតផង ជាងនេះលោកពូទីនគំរាមប្រើអាវុធនុយក្លែអ៊ែរទៀតផង ប្រសិនបើប្រទេស ណាមួយជ្រៀត ជ្រែកក្នុង សង្គ្រាមអ៊ុយក្រែន ជាពិសេសប្រទេសអង់គ្លេស លោកពូទិនគំរាមបាញ់ មីស៊ីលលឿនជាង សំឡេងមួយ គ្រាប់ឲ្យអង់គ្លេសក្លាយជាសមុទ្រមួយរំពេច។ 

រយៈពេល៦ខែមកនេះ ពាក្យគំរាមរបស់លោកពូទីនដ៏មានឥទ្ធិពល ដ៏ខ្លាំងក្លាយបានយរលាយសាប រសាត់ទៅតាមពេលវេលានបន្តិចម្តងៗ ដោយជំនួសមកវិញនូវទណ្ឌកម្មគ្រប់ទិស តំម្លៃប្រេងឆៅនិង ហ្គាសបានធ្លាក់រហូតដល់ទោ៩៧% យោងលើតួលេខការិយាល័យ ស្ថិតិជាតិ ត្រូវបានសារព័ត៍មាន នៃចក្រភពអង់គ្លេសReuterឲ្យចុះផ្សាយនាថ្ងៃឲ្យដឹងដឹងថា រយៈពេល៦ខែនៃសង្គ្រាមឈ្នានពានរបស់ រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែននេះ អង់គ្លេសបាននាំចូលប្រេងឆៅពីប្រទេសរុស្ស៊ីត្រឹមតែ៣%ប៉ុណ្ណោះ គឺស្នើ នឹងទឹកប្រាក់៣៣លានផោន ។ 

ទោះជាងនោះក្តី អនុរដ្ឋមន្ត្រីលោកពូទីន គឺលោក Alexander Novak បានប្រាប់សារព័ត៍មានhellenic ក្នុពេលកិច្ចប្រជុំវេទិការសេដ្ឋកិច្ចអន្តជាតិថា ក្នុងរយៈ៥ខែ ការនាំចេញប្រេឆៅរបស់រុស្ស៊ីទៅបណ្តា ប្រទេសនានា បានកើន ឡើយ១២% ។ លោកAlexander Novak៖«មានន័យថា ប្រេងនិងផលិតរបស់ រុស្ស៊ីយើងនៅតែមានតម្រូវការជុំវិញពិភពលោក»។



Share:

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព