ចាប់តាំងថ្ងៃទី២៤កុម្ភៈមក ទណ្ឌកម្មបានធ្លាក់មកលើប្រទេសរុស្ស៊ីជាបន្តបន្ទាប់ ប្រទេសក្នុងតំបន់ អាស៊ី អ៊ឺរ៉ុប រួមគ្នាដាក់សម្ពាធលើរុស្ស៊ីឲ្យដកយោធាចេញពីទឹកដីអ៊ុយក្រែហើយស្តារសន្តិភាព កសាង សេដ្ឋកិច្ច ឡើងវិញ។ ទោះជាយ៉ាងនោះក្តីលោកប្រធានាធិបតីប្លាដឺមៀពូទីន មិនបានរាថយឡើយ ហើយ ថែមទាំងចោទដាក់កំហុសទៅលើសម្ព័ន្ធមិត្តអាមេរិក និងណាតូថាជាបង្កសង្គ្រាមនៅ អ៊ុយក្រែនទៀតផង ជាងនេះលោកពូទីនគំរាមប្រើអាវុធនុយក្លែអ៊ែរទៀតផង ប្រសិនបើប្រទេស ណាមួយជ្រៀត ជ្រែកក្នុង សង្គ្រាមអ៊ុយក្រែន ជាពិសេសប្រទេសអង់គ្លេស លោកពូទិនគំរាមបាញ់ មីស៊ីលលឿនជាង សំឡេងមួយ គ្រាប់ឲ្យអង់គ្លេសក្លាយជាសមុទ្រមួយរំពេច។
រយៈពេល៦ខែមកនេះ ពាក្យគំរាមរបស់លោកពូទីនដ៏មានឥទ្ធិពល ដ៏ខ្លាំងក្លាយបានយរលាយសាប រសាត់ទៅតាមពេលវេលានបន្តិចម្តងៗ ដោយជំនួសមកវិញនូវទណ្ឌកម្មគ្រប់ទិស តំម្លៃប្រេងឆៅនិង ហ្គាសបានធ្លាក់រហូតដល់ទោ៩៧% យោងលើតួលេខការិយាល័យ ស្ថិតិជាតិ ត្រូវបានសារព័ត៍មាន នៃចក្រភពអង់គ្លេសReuterឲ្យចុះផ្សាយនាថ្ងៃឲ្យដឹងដឹងថា រយៈពេល៦ខែនៃសង្គ្រាមឈ្នានពានរបស់ រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែននេះ អង់គ្លេសបាននាំចូលប្រេងឆៅពីប្រទេសរុស្ស៊ីត្រឹមតែ៣%ប៉ុណ្ណោះ គឺស្នើ នឹងទឹកប្រាក់៣៣លានផោន ។
ទោះជាងនោះក្តី អនុរដ្ឋមន្ត្រីលោកពូទីន គឺលោក Alexander Novak បានប្រាប់សារព័ត៍មានhellenic ក្នុពេលកិច្ចប្រជុំវេទិការសេដ្ឋកិច្ចអន្តជាតិថា ក្នុងរយៈ៥ខែ ការនាំចេញប្រេឆៅរបស់រុស្ស៊ីទៅបណ្តា ប្រទេសនានា បានកើន ឡើយ១២% ។ លោកAlexander Novak៖«មានន័យថា ប្រេងនិងផលិតរបស់ រុស្ស៊ីយើងនៅតែមានតម្រូវការជុំវិញពិភពលោក»។