Khmer Song

Sunday, August 21, 2022

Meta Ver ចំណាយលុយសំបើមដើម្បីការពារសុវត្ថិភាពប្រធានក្រុមហ៊ុនមេរបស់ហ្វេសប៊ុក លើសលោកJef Bozes ២ដង

 ក្រុមហ៊ុនមេរបស់ហ្វេសប៊ុក ហៅMeta Verse ចំណាយលុយរាប់សិបលានដុល្លាក្នុងមួយឆ្នាំៗដើម្បី ធានា លើសុវត្ថិភាពបុគ្គលដ៏មានតម្លៃ និងក្រុមគ្រួសារខ្លួន ។ យោងលើឯកសារសាខានៃក្រុមហ៊ុនហ្វេសប៊ុក Chabot បានបង្ហាញថា កាលពីឆ្នាំ២០១៩ Meta Verse ចំណាយលុយ២៣.៤លានដុល្លា លើកលោក Mark Zuckerber ឆ្នាំ២០២០ Meta Verse ចំណាយលុយ២៥.២លានដុល្លា និងនៅឆ្នាំ២០២១ ចំណាយ២៦.៨ លានដុល្លា ។ តាមរយៈឯកសារបុត្រសម្ព័ន្ធនៃក្រុមហ៊ុននេះបន្ថែមថា ការចំណាយទាំងនោះ គឺចំណាយ រឿងផ្ទាល់ខ្លួន ការធ្វើដំណើរនិងក្រុមគ្រួសារលោកMark Zuckerberប៉ុណ្ណោះ ។

ទោះយ៉ាងណា ឯកសារនោះមិនបង្ហាញឲ្យជាកក់ថ្បាស់ ការលើសុវត្ថិភាពរបស់ប្រធានក្រុមហ៊ុន និង ក្រុមគ្រួសារ Pricilla Chan រួមជាមួយនឹងកូន២នាក់នោះ ពួកគេទទួលបានអ្វីអ្វីខ្លះឡើយ គ្រាន់តែបញ្ជាក់ ថាចំណាយលើការធ្វើដំណើរលោកMark Zuckerberទៅធ្វើការ និងសុវត្ថិភាពផ្ទះរបស់លោកប៉ុណ្ណោះ។ 

ក្នុងចំណោមប្រធានក្រុមហ៊ុនធំ និងល្បីលើលោក លោកMark Zuckerber ចំណាយលុយលើ


Share:

Saturday, August 20, 2022

ប្រវត្តិនិងស្ថាបនិកInstargram

 Instagram ជា Social Media បណ្តាញសង្គមមួយដ៏ពេញនិយមរបស់សហរដ្ឋអាមេរិក ដែលអនុញឲ្យអ្នក ប្រើប្រាស់បណ្តាញសង្គមនេះបង្ហោះរូបនិងវីដេអូខ្លីៗស្រដៀងនឹងបណ្តាញសង្គមTiktokរបស់ចិនដែរ។ តែវាជាសិស្សច្បងជាសត្រូវរបស់Tiktok ។

តើអ្នកណាជាអ្នកបង្កើតInstargram ? ក្នុងគោលបំណងអ្វី? 

 នៅឆ្នាំ២០១០បណ្តាញសង្គមមួយដែលមានឈ្មោះថា Instagram បានចាប់បដិសន្ធិឡើង ក្នុងក្រុងសានហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក ដោយបុគ្គលិកពីររូប គឺលោកKevin Systrom និងលោកMike Krieger

Share:

Wednesday, August 17, 2022

ក្រុមហ៊ុនApple កំពុងពិភាក្សាដើម្បីផលិតនាឡិកាដៃនិងផលិតផលប្រើប្រាស់នៅប្រទេសវៀតណាម

ក្រុមហ៊ុនយក្សរបស់អាមេរិកកំពុងពិចារណា ស្វែងរកទីតាំងថ្មីក្រៅប្រទេសចិន ដែលកំពុងតែមាន វិបត្តិ នយោបាយជាមួយនឹងអាមេរិក ដើម្បីចៀសវៀងផលបះពាល់ផ្សេងៗដូចជា ទណ្ឌកម្មជាដើម ។ ក្នុងពួក គេកំពុងសម្លើងឃើញថា​ប្រទេសដែលមានតម្លៃពលកម្មថោកសមរម្យ និងស្ថានភាពនយោ បាយមានស្ថេរភាពល្អ គឺប្រទេសវៀតណាម ។


Share:

Tuesday, August 16, 2022

លោកElon Muskឈ្នះក្តីលើអតីតអ្នកគ្រប់គ្រងTwitter

រឿងក្តីរបស់លោកElon  Muskជាមួយនឹងអតីតអ្នកគ្រប់គ្រងTwitterចំណាយពេលអស់ជាច្រើន ដើម្បី ទាមទារឯកសារមួយចំនួនផ្សេងទៀតស្តីពីគណនីក្លែងក្លាយ ដែលលោកElon Muskគ្រោងនឹងលុប ចោលក្រោយពីលោកចូលគ្រប់គ្រងTwitter ។ តាមរយៈមេធាវីរបស់លោកElon Musk បានដាក់ពាក្យ បណ្តឹងទៅចៅក្រម និងតវ៉ាអស់ជាច្រើនខែប្រឆាំងនឹងអតីតអ្នកគ្រប់គ្រងTwitter ២២រូប ដែលលាក់ ឯកសារ និងប្រវត្តិនៃការបង្កើតTwitter ។ យោងតាមInsider កាលពីថ្ងៃច័ន្ទទី១៥ សីហា២០២២នេះ បានឲ្យដឹងថា ចៅក្រមKathleen St. Jude McCormick ដែលកាន់សំណុំរឿងលោកElon Musk បាន សម្រេចឲ្យElon Musk បានសម្រេចឲ្យElon Musk ឈ្នះក្តី ហើយតម្រូវឲ្យអតីតអ្នកគ្រប់គ្រប់ទាំង២២រូប នោះផ្តល់ឯកសារនិងប្រវត្តិនៃការបង្កើតTwitterឲ្យលោកElon Mushk។


Share:

តំណាងU.Nទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាស្នើឲ្យកម្ពុជាបើកលំហនយោបាយឡើងវិញ

 ក្នុងកែវភ្នែកក្រុមអ្នកប្រជាធិបតេយ្យប្រឆាំងនិងអន្តរជាតិរួមទាំងអង្គការសហប្រជាជាតិមើលឃើញថា កម្ពុជាកំពុងតែស្ថិតលើផ្លូវបំបែកមួយដែលពិបាកនឹងស្តារឡើងវិញនូវរបបសេរីភាពនិងប្រជាធិបតេយ្យ។ ពួកគេយល់ឃើញថា គណបក្សដែលជាគួរប្រកួតប្រជែងពិតប្រាកដគឺបក្សសង្គ្រោះជាតិ ដែលរដ្ឋាភិ បាលរំលាយចោលកាលពី២០១៧នោះ ពុំមែនបក្សតូចៗទើបនឹងបង្កើតនោះឡើយ ។ ពួកគេយល់ថា បក្សទាំងនោះបង្កើតឡើងដើម្បីធ្វើឲ្យបក្សកាន់អំណាចមានភាពស្របច្បាប់ប៉ុណ្ណោះ ។ ហេតុដូច្នោះ ហើយទើបអង្គការអន្តរជាតិទាំងនោះ តែងតែស្នើរឲ្យកម្ពុជាបើកលំហនយោបាយឡើងវិញ ប្រកាន់ យកនូវគោលការលទ្ធិប្រជាធិបតេយ្យដោយឥតល្អៀងប្រកាន់និន្នាការ ។ យោងលើគណនីហ្វេស ប៊ុកលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន អគ្គមហាសេនាបតី បានលើកឡើងនូវកង្វល់​និងសំណើរពី U,Nបួនចំនុច៖

១-តួនាទីរបស់កម្ពុជាក្នុងការជំរុញសិទ្ធិមនុស្សក្នុងនាមជាប្រធានអាស៊ាន     ២-ស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ៣-លំហរស៊ីវិល លំហរប្រជាធិបតេយ្យ និងការបោះឆ្នោត               ៤-អាទិភាពសម្រាប់ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការទៅអនាគត

ប្រតិកម្មទៅនឹងតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា សម្តេចនាយក រដ្ឋមន្ត្រីលើកឡើងថា វិធានការនិងច្បាប់នានា​ដែលកម្ជុជាដាក់ចេញទៅគឺដើម្បី សង្គ្រោះអាយុជីវិត ពលរដ្ឋ ទប់ស្កាប់ភាពចលាចល បង្កអស្ថិរភាពសង្គម ក្លាយជាអាណាធិបតេយ្យ លោកសរសេរ នោះបណ្តាញសង្គមហ្វេសប៊ុកលោកដូច្នេះថា៖«ការចោទប្រកាន់ថា បទប្បញ្ញតិ្តជាច្រើនត្រូវបាន អនុម័ត ដើម្បីរឹតបន្តឹងលំហសង្គមស៊ីវិល គឺពុំផ្អែកលើមូលដ្ឋានត្រឹមត្រូវការពិត»។


 

Share:

អ្នករាយការណ៏ពិសេសU.Nប្រចាំកម្ពុជាអបអរកម្ពុជាជោគជ័យក្នុងចាក់ស្រោចវ៉ាក់សាំងការពារកូវីដដល់ពលរដ្ឋខ្មែរ

 នាថ្ងៃទី១៦ខែសីហា ក្នុងជំនួបពិសេសជាមួយនឹងអ្នករាយការណ៏ពិសេសរបស់អង្គការសហប្រជា ជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លោកវិទិត មុនតាប៊ន បានអបអរសាទរចំពោះបេសកកម្មសម្តេចតេជោ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងីកូវីដ១៩ ដោយជោគជ័យ ដោយការចាក់ស្រោចវ៉ាក់សាំងលើពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែង និងគ្រប់វ័យ ។   

«សូមសម្ដែងនូវការគោរពដ៏ស្មោះជូនចំពោះសម្ដេចតេជោ នូវភាពជោគជ័យលើការចាក់ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា »។ 

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញត្តិឲ្យពលរដ្ឋខ្មែរគ្រប់រូបចាក់ដល់៥ដូសរួចហើយ ដើម្បីបង្ការ ពង្រឹងភាពផ្សាំនៃរាងកាយ ពលរដ្ឋកុំឲ្យលាប់ ត្រឡប់មកវិញ ។ ខុសពីប្រទេសជិតខាងកម្ពុជានិងប្រទេស អភិវឌ្ឍន៏ដទៃផ្សេងទៀត ដែលប្រទេសទាំងនោះ ពលរដ្ឋរបស់ខ្លួនទទួលបានវ៉ាក់សាំងត្រឹមតែ២-៣ដូស ប៉ុណ្ណោះ ។ នេះវាបង្ហាញថាកម្ពុជាយើងមានសមត្ថភាពការពារ និងបម្រើពលរដ្ឋដោយបរិបូណ៏ ពេញលេញ ឲ្យពលរដ្ឋរួចផុតចាកជំងឺដ៏មហាគ្រោះថ្នាក់ទាំងនេះ៕


 

 


Share:

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព