ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដោយសារការរត់ប្រណាងសព្វាវុធ និងសេដ្ឋកិច្ច អាមេរិកកំពុងប្រវេប្រវ៉ា រត់ទៅចាប់អ៊ឺរ៉ុបផងមកអាស៊ីផង ដោយប្រុងប្រយ័ត្នបំផុត ដើម្បីទប់ឥទ្ធិពលប្រទេសកុំមុយនិស្តចិនរុស្ស៊ី តែយ៉ាងនុះក្តីប្រទេសយក្សទាំងពីរនេះនៅតែហក់ឡើងសឹងតែវ៉ាសហរដ្ឋអាមេរិកដែលជាមហា អំណាច លេខមួយ ។ ក្នុងរយៈពេលមួយទសវត្សនេះចិនបានធ្វើការយ៉ាងខ្លាំងដើម្បីអភិវឌ្ឍន៏សេដ្ឋកិច្ច និងពង្រឹង សមត្ថភាពវិស័យយោធារបស់ខ្លួន ។ ក្នុងឆ្នាំ២០២០ ចិនបានចំណាយទឹកប្រាក់ប្រមាណ៨.៩ពាន់លាន ដុល្លាជាងលើវិស័យអវកាស ហើយនៅឆ្នាំ២០២០នុះដែរ ចិនប្រកាសថាខ្លួន បានចុះចតយានរបស់ខ្លួន នៅផ្នែកម្ខាងនៃភាពងងឹតព្រះច័ន្ទ ដែលកន្លងទៅ អង្គការNASAដឹកនាំដោយអាមេរិក និងសម្ព័ន្ធមិត្ត មិនអាចធ្វើបាន ជាងនេះទៅ ចិនបញ្ជាក់ថាRocket របស់ខ្លួនអាចហោះជុំវិញផែនដី ហើយកំណត់ទិស ដៅដែលវាចង់វាយប្រហារទៀតផង ។
Khmer Song
Thursday, July 7, 2022
អាមេរិកព្រួយបារម្ភពីឥទ្ធិពលចិនអាចឈានដល់ទៅគ្រប់គ្រង់ឋានព្រះច័ន្ធ
ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដោយសារការរត់ប្រណាងសព្វាវុធ និងសេដ្ឋកិច្ច អាមេរិកកំពុងប្រវេប្រវ៉ា រត់ទៅចាប់អ៊ឺរ៉ុបផងមកអាស៊ីផង ដោយប្រុងប្រយ័ត្នបំផុត ដើម្បីទប់ឥទ្ធិពលប្រទេសកុំមុយនិស្តចិនរុស្ស៊ី តែយ៉ាងនុះក្តីប្រទេសយក្សទាំងពីរនេះនៅតែហក់ឡើងសឹងតែវ៉ាសហរដ្ឋអាមេរិកដែលជាមហា អំណាច លេខមួយ ។ ក្នុងរយៈពេលមួយទសវត្សនេះចិនបានធ្វើការយ៉ាងខ្លាំងដើម្បីអភិវឌ្ឍន៏សេដ្ឋកិច្ច និងពង្រឹង សមត្ថភាពវិស័យយោធារបស់ខ្លួន ។ ក្នុងឆ្នាំ២០២០ ចិនបានចំណាយទឹកប្រាក់ប្រមាណ៨.៩ពាន់លាន ដុល្លាជាងលើវិស័យអវកាស ហើយនៅឆ្នាំ២០២០នុះដែរ ចិនប្រកាសថាខ្លួន បានចុះចតយានរបស់ខ្លួន នៅផ្នែកម្ខាងនៃភាពងងឹតព្រះច័ន្ទ ដែលកន្លងទៅ អង្គការNASAដឹកនាំដោយអាមេរិក និងសម្ព័ន្ធមិត្ត មិនអាចធ្វើបាន ជាងនេះទៅ ចិនបញ្ជាក់ថាRocket របស់ខ្លួនអាចហោះជុំវិញផែនដី ហើយកំណត់ទិស ដៅដែលវាចង់វាយប្រហារទៀតផង ។
Friday, June 17, 2022
ឥណ្ឌាកាត់បន្ថយការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដល់ប្រទេសអារ៉ាប់អ៊ីម៉ារេតEAU ដោយសារវិបត្តិសង្គ្រាម
ឥណ្ឌាជាប្រទេសមួយដែលផលិតគ្រាប់ធញ្ញជាតិដ៏ធំមួយក្នុងតំបន់អាស៊ី ហើយវាបាននាំចេញទៅកាន់ ប្រទេសជាច្រើនក្នុងពិភពលោក ក្នុងនោះមានប្រទេសAEUផងដែរ ។ ប៉ុន្តែក្នុងរយៈប៉ុន្មានខែចុងក្រោយ នេះ វិបត្តិស្បៀងអាហារពិភព លោកបានកើតឡើងដោយសារសង្គ្រាមលុកលុយរបស់លោកពូទីន លើប្រទេសអ៊ុយក្រែន ទឹន្ទឹមអាកាសធាតុនៅប្រទេសឥណ្ឌាឡើងកម្តៅ ធ្វើឲ្យការផលិតស្រូវសាលី ធ្លាក់ចុះ យ៉ាងខ្លាំង មិនអាចនាំចេញទៅកាន់ពិភពលោកតាមតម្រូវការបាន ។
កាលពីថ្ងៃទី១៥មិថុនាម្សិល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃក្រុងNew Delhy សម្រេចិត្តិជូនដំណឹងដល់ ប្រទេសអារ៉ាប់អ៊ីម៉ារេតថា ខ្លួននឹងផ្អាក់នាំចេញនូវស្រូវសាលីទៅកាន់AEU សម្រាប់រយៈពេល៤ខែ ដោយសារបំពេញតម្រូវការក្នុងស្រុក។
លោកANARNE «បច្ចុប្បន្ននេះ ឥណ្ឌាផលិតបានត្រឹមតែមួយក្រពះប៉ុណ្ណោះ ដោយសារតែខែនេះ អាកាសធាតុវាក្តៅខ្លាំងពេក ធ្វើឲ្យកសិផលធ្លាក់ចុះយ៉ាងគំហុក ។កាលពីឆ្នាំកន្លងទៅធ្លាក់ចុះ៤-៥% ការរំពឹងទុកយើងនឹងផលិតបាន៩៨លានតោន ក្នុងឆ្នាំនេះ នោះមានន័យថា វាធ្លាក់ចុះ ១០%បន្ថែម ទៀត»។
Wednesday, June 15, 2022
ចិនស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីមេរោគកូវីដវាយប្រហារគ្រប់ខេត្តក្រុងនៃប្រទេស
ក្រោយពីសង្គ្រាមកូវីដវាយប្រហារសេដ្ឋកិច្ច និងសម្លាប់មនុស្សរាប់ម៉ឺនសែននាក់ក្នុងប្រទេស ចិននៅ តែ ឈរទ្រឹងនឹងប្រយុទ្ធនឹងមេរោគដ៏សាហាវនេះ ទោះបីជាសេដ្ឋកិច្ច ចិនហាក់ដូចជាធ្លាប់បន្តិចមែន តែចិន នៅតែងើបឡើងវិញយ៉ាងឆាប់រហ័ស ហើយសន្ទុះការងើបឡើងនេះធ្វើឲ្យប្លុកសេរី ពិសេស សហរដ្ឋ អាមេរិកភ័យព្រួយពីឥទ្ធិពលប្រទេសមហាអំណាចអាស៊ីមួយនេះផងដែរ ។
យោងលើសារព័ត៍មានអង់គ្លេស Reuter កាលពីមេសាកន្លងទៅ សេដ្ឋកិច្ចចិនបានធ្លាក់ចុះរហូតដល់ 0,៧ភាគរយ នេះបើធៀបទៅនឹងខែឧសភាថ្មីៗនេះ វាកើនឡើងរហូត២,៩% ឃើញថាសន្ទុះនេះ វា កើន ឡើងយ៉ាងឆាប់រហ័ស កត្តានេះ បណ្តាលឲ្យប្លុកសេរី កំពុងសម្លើងមើល ចិនប្រកប ដោយ ក្តីព្រួយបារម្ភ និង ប្រុងប្រយ័ត្នបំផុត គឹក្នុងខ្សែភ្នែករបស់អាមេរិកជាប្រទេសគំរាមកំហែងដល់ប្រទេស ក្នុងតំបន់ដែលជាសម្ព័ន្ធមិត្ត និងសហរដ្ឋអាមេរិកផ្ទាល់ ។
Friday, May 20, 2022
Tuesday, May 3, 2022
ពេលរៀបមង្គលការគេតែងឮពាក្យថាខាងលើផង ខាងក្រោយតើវាមានន័យដូចម្តេច?
កាលដែលគេនិយាយថាខាងលើ និងខាងក្រោមក្នុងពិធីមង្គលការម្តងៗនោះ គឺគេសំដៅលើខាងកូនប្រុស និងខាងក្រស្រី ។ ខាងលើ គឺខាងលើផ្ទះ ខាងកូនក្រមុំ ភ្ញៀវខាងលើ គឺភ្ញៀវខាងកូនក្រមុំ ចំណែកខាង ក្រោម គឺខាងកូន កម្លោះ ព្រោះថាខាងប្រុសត្រូវនៅរោងផ្កាស្លា ដែលគេសង់ផ្ទាល់ដី ។ តាមន័យនេះ យើងក៏អាចយល់បានដែរថា តាមទំលៀមទំលាប់ប្រពៃណីខ្មែរពីបុរាណាចារ្យមក គេឲ្យតម្លៃស្ត្រីខ្មែរជាធំ ក្នុងសង្គមជាតិ។
មូលហេតុអ្វីបានជាគេនាំគ្នារៀបចំមង្គលការនៅខាងកូនក្រមុំ
មូលហេតុអ្វីបានជាគេនាំគ្នារៀបចំមង្គលការនៅខាងកូនក្រមុំ
កាលដែលខ្មែរយើងនាំគ្នារៀបចំមង្គលការតាំងពីបុរាណមកនេះ ដោយយោងទៅ លើទស្សនៈខ្មែរយើងតែងឲ្យតម្លៃស្ត្រីជាធំ ជាមេគ្រួសារ រហូតគេយក ពាក្យ មួយ ដាក់ក្នុងផ្នែករដ្ឋបាល វិស័យនយោបាយ ថ្នាក់ដឹកនាំជាតិថា «មេ» មេដឹកនាំ មេទ័ព មេកន្ទ្រាញ មេឃុំជាដើម ។ ការរៀបមង្គល បែបប្រពៃណី ខ្មែរ នេះ គេហៅថា «អាវាហមង្គល»។ ចំណែកឯ ការរៀបចំមង្គលការបែបប្រជាជាតិចិន ដែលរៀបចំមង្គលការនៅខាងកូនកម្លោះ គេហៅថា«វិវាហមង្គល» ។
ចំណែកប្រពៃណីបែបជនជាតិឥណ្ឌាវិញ គេរៀបចំមង្គលការនៅខាងកូនកម្លោះ ផង ខាងកូនក្រមុំផង គេហៅថា «អាវាហវិវាហមង្គល»។