Khmer Song

Sunday, February 20, 2022

Amazon ក្រុមហ៊ុនលក់ផលិតផលOnlineធំជាងគេនៅសហរដ្ឋអាមេរិកយល់ព្រមឲ្យអតិថិជនរបស់ខ្លួនអាចប្រើVisa Cardដើម្បីទិញទំនិញគ្រប់ទីកន្លែង

 ក្រោយពីពីមានបញ្ហាលើតម្លៃពន្ធបន្ថែលលើតម្លៃទំនិញ ក្រុមហ៊ុនលក់ផលិតផលOnline ដែលហៅថា Amazon​គំរាមឈប់ឲ្យអតិថិជនរបស់ខ្លួនប្រើប្រាស់Visa Card  បង់ថ្លៃទំនិញលើប្រពន្ធVisa Card ដោយឡែក ប្រទសអូស្ត្រាលី និងសាំងហ្គាពួរ Amazon អនុញត្តឲ្យអថិជនអាចប្រើប្រាស់Visa Card ទូទាត់ទំនិញបាន ដោយបង់លើព័ន្ធតម្លៃទំនិញផងដែរ ។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៧ ខែកុម្ភៈAmazon ដែលចេញផ្សាយដោយBBCបានឲ្យដឹងថា វានឹងលុប ចោល ការបង់ថ្លៃលើពន្ធទំនីញបន្លែមនេះ នៅក្នុងប្រទេស អូស្ត្រាលី និងសាំងហ្គាពូរ។ ចំពោះប្រទេស អង់ គ្លេស ស្ថិតក្នុងចរចារនៅឡើយ តែវាបញ្ជាក់ថា ខ្លួនមានសេចក្តី រីករាយចំពោះការលើកសំណើរនេះឡើងដាក់លើតុពិភាក្សា។

មួយឆ្នាំកន្លងទៅAmazonថា ដំណើរការនៃសេវាកម្មទូ ទាត់សាច់ប្រាក់តាមVisa Card គឺស្តិតក្នងសភាពជាប់គាំង ខណៈពេលដែលអង់គ្លេសកំពុងរកផ្លូវចាកចេញពី សហគមន៏អ៊ឺរ៉ុប  ។  កាលពីខែតុលាឆ្នាំ២០២១នេះ Visa Card បានគិតសេវាលើការទូទាត់ប្រាក់រវាងអង់គ្លេស និងសហគមន៏អ៊ឺរ៉ុបចំនួន១.៥%លើតម្លៃទំនិញ ដែលកាលដើមឡើយ អង់គ្លេសគិតថ្លៃសេវាត្រឹមតែ០.៣% ប៉ុណ្ណោះ វាស្មើតម្លៃគុណ៥ដងនៃតម្លៃកាលដែលអង់គ្លេស មិនទាន់ចាកចេញពីសហគមនីអ៊ឺរ៉ុប​។

កាលដែលAmazonមិនអនុញត្តឲ្យអតិថិជនប្រើប្រាស់Visa Cardដើម្បីទូទាត់តម្លៃទំនិញ នេះ Visa Cardបានលើកឡើងថា វាពុំមែនជាជម្រើសល្អនោះទេ  ហើយការកំណត់បែបនេះ មិនមានអ្នកណាជាអ្នកឈ្នះឡើយ​។


Share:

Sunday, February 6, 2022

គោលនយោបាយកម្រឹតឲ្យចាក់វ៉ាក់សាំងនៃរដ្ឋម៉ាហ្សាឈូសេដធ្វើឲ្យអាហារដ្ឋាន ភោជនីយដ្ឋានខាតរាប់សិបម៉ឺនដុល្លា

ប្រទេសជាច្រើនបានកម្រឹតគោលនយោបាយចាក់វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួន តាមស្ថាប័ន បុគ្គលិក និងតាមអាយុចាប់ពី១៨ឆ្នាំឡើង ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺCovid-19 ដ៏កាចសាហាវ និងឈានទៅ ដល់លុបបំបាត់វាទាំងស្រុងតែម្តង ហើយស្តារសេដ្ឋកិច្ចជាតិឡើងវិញ ។ ប៉ុន្តែផ្ទុយទៅវិញ គោលនយោបាយនេះ ត្រូវបានពលរដ្ឋមិនមានជំនឿលើប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនោះ ។


ចៅហ្វាយក្រុងរងនៃក្រុងBostonចង់ឲ្យមានការកែប្រែកត្វព្វកិច្ចចាក់សាំងនេះ ដោយយល់ឃើញថា មានអាហារដ្ឋានមួយចំនួនខាតបង់ជាច្រើន មួយចំនួនក្នុង២សប្តាហ៏ខាតរហូតដល់ទៅ១៥០០០ដុល្លា ។ 

កាលពីថ្ងៃ០៧​ ខែមិថុនាឆ្នាំ២០២១កន្លងទៅ បុគ្គលិកមន្ទីរពេទ្យMethodist នៃក្រុងHoston ប្រតិកម្មនឹងច្បាប់កត្តព្វកិច្ចចាក់វ៉ាក់សាំងនេះ ដោយពួកគេយល់ថា វាពុំមានសុវត្ថិភាពសម្រាប់សុខភាពរបស់ពួកគេ ។ 24,947 ក្នុងចំណោមបុគ្គលិកគិលានុបត្ថាយិកចំនួន២៤ ៩៤៧នាក់ បុគ្គលិក ១៧៨ នាក់បដិសេធចំពោះការទទួលចាក់វ៉ាក់សាំង  លោកប្រធានាធិបតីចូប៉ៃឌិន អនុញត្តឲ្យពួកគេ អាចជ្រើសយកវីធីចាកចេញពីការងារប្រសិនបើមិនទទួលវ៉ាក់សាំង ។


Share:

Saturday, February 5, 2022

ជើងយន្តហោះនៃប្រទេសកេនឈប់ហោះទៅរដ្ឋផេនស៊ីវ៉ែនញ៉ាដោយសាតែគ្រោះថ្នាក់ដោយសារបុកសត្វពាហនៈ

 ជើងយន្តហោះនៃប្រទេសកេនយ៉ាដែលហោះឆ្ពោះទៅកាន់រដ្ឋផេនស៊ីវ៉េនញ៉ា ទឹកដីនៃសហរដ្ឋអាមេរិក ប្រកាសពីគម្រោងផ្អាកដំណើរការហោះហើរដោយបញ្ជាក់ពីហេតុផលរបស់ខ្លួនថា ដោយសារតែគ្រោះថ្នាក់បុកសត្វពាហនៈបណ្តាលឲ្យសត្វស្លាប់ជាច្រើន ។



Share:

Wednesday, February 2, 2022

អូស្ត្រាលីអនុម័តច្បាប់កត្តព្វកិច្ចចាក់ថ្នាំបង្ការកូវិឌ-១៩សម្រាប់ពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង

ប្រទេសអូស្ត្រាលីក្លាយជាប្រទេសទីមួយក្នុងសហគមន៏អ៊ីរ៉ុបដែលអនុវត្តច្បាប់កត្តព្វកិច្ចចាក់វ៉ាក់សាំង​លើ ពលរដ្ឋរបស់ខ្លួនដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ខណៈប្រទេសដទៃបានតម្រូវពលរដ្ឋរបស់ខ្លួនដែល មានអាយុច្រើននិងបុគ្គលិកសុខាភិបាលបំពេញកត្តព្វកិច្ចការចាក់សាំងនេះ ។ 
កាលពីថ្ងៃអង្គរ៏ទី០១ ខែកុម្ភៈ២០២២នេះ ប្រទេសអូស្ត្រាលីបានអនុម័តច្បាប់កត្តព្វចាក់វ៉ាក់សាំង គ្រប់ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ។

ចំពោះច្បាប់នេះមានមានពលរដ្ឋមួយចំនួនមិនបានពេញចិត្តច្បាប់កត្តព្វកិច្ចនេះឡើយ ។ ពួកគេប្រាប់អ្នកសារព័រត៍មានអន្តរជាតិនៃប្រទេសអង់គ្លេសBBCថា «ពេលដែលគេឆ្លងកូវីដ​ ខ្ញុំពិតជាមិនឃើញចំណុចណាមួយនៃការចាក់វ៉ាក់វ៉ាក់សាំងការពារនោះមានប្រសិទ្ធភាពឡើយ »។

លោកLou Moser វិចិត្តករសេរ៉េមិច រស់នៅភាគខាងត្បូងនៃក្រុងVienna ប្រឆាំងយ៉ាងខ្លាំងចំពោះការអនុម័តច្បាប់នេះ លោកនិយាយថាលោកចង់សម្រេចចិត្តដោយខ្លួនឯង ។ ការយល់ឃើញថាវ៉ាក់សាំងបង្ការកូវិដនេះគ្មានប្រសិទ្ធភាព និងបង្ករផលបះពាល់សុខភាពនេះ ពុំមែនមានតែលោកLou Moser ម្នាក់​នោះទេ សូម្បីសហរដ្ឋអាមេរិក ដែលជាប្រទេសផលិតវ៉ាក់សាំងហើយភាគច្រើនជាបុគ្គលិកសុខា ភិបាលផងនោះ ក៏បានបដិសេធនិងប្រឆាំងចំពោះកត្តព្វកិច្ចចាក់កវ៉ាក់សាំងនេះ ផងដែរ  ហើយក៏មានបុគ្គលិកមួយចំនួនសម្រេចចិត្តលាលែងពីការងារដើម្បីជាថ្នូរនឹងការមិនចាក់សាំងវ៉ាក់សាំង ។




 

Share:

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព