Khmer Song

Saturday, October 9, 2021

លោកស៊ីជីនពីងយល់ព្រមបង្រួបបង្រួមនឹងតៃវ៉ាន់ដោយសន្តិភាពមិនប្រើកម្លាំងយោធាក្រោយពីប្រើយន្តហោះចម្បាំងកំញើញតៃវ៉ាន់ តៃវ៉ាន់មិនញញើត

 សេចក្តីថ្លែងការណ៍ចុងក្រោយរបស់មេដឹកនាំចិនបានកើតឡើងចំពេលមានការលុកលុយម្តងហើយម្តងទៀតនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ពាក់ព័ន្ធនឹងយន្តហោះជិត ១៥០ គ្រឿង



ប្រធានាធិបតីចិនលោកស៊ីជីនពីងបានសន្យាកាលពីថ្ងៃសៅរ៍ដើម្បីសម្រេចបាននូវការបង្រួបបង្រួមដោយសន្តិភាពជាមួយកោះតៃវ៉ាន់ទោះបីជាមិនបាននិយាយដោយផ្ទាល់អំពីការប្រើកម្លាំងបន្ទាប់ពីភាពតានតឹងមួយសប្តាហ៍ជាមួយកោះដែលអះអាងដោយចិនដែលបង្កឱ្យមានការព្រួយបារម្ភពីអន្តរជាតិ។

តៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យបានស្ថិតនៅក្រោមសម្ពាធយោធានិងនយោបាយកើនឡើងពីទីក្រុងប៉េកាំងដើម្បីទទួលយកអធិបតេយ្យភាពរបស់ខ្លួនប៉ុន្តែតៃប៉ិបានសន្យាការពារសេរីភាពរបស់ខ្លួនហើយមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេ។

ថ្លែងនៅឯសាលប្រជាជនដ៏ធំរបស់ទីក្រុងប៉េកាំងលោកស៊ីបាននិយាយថាប្រជាជនចិនមាន“ ប្រពៃណីរុងរឿង” នៃការប្រឆាំងនឹងការផ្តាច់ខ្លួន។ ប្រទេសចិនកំពុងប្រារព្ធខួបលើកទី ១១០ នៃបដិវត្តន៍ស៊ីនហៃឆ្នាំ ១៩១១ ។

លោកបាននិយាយនៅថ្ងៃខួបនៃបដិវត្តន៍ដែលបានផ្តួលរំលំរាជវង្សអធិរាជចុងក្រោយនៅឆ្នាំ ១៩១១ ថា“ ការបំបែកឯករាជ្យភាពតៃវ៉ាន់គឺជាឧបសគ្គធំបំផុតក្នុងការសម្រេចបានការបង្រួបបង្រួមជាតិមាតុភូមិនិងជាគ្រោះថ្នាក់លាក់កំបាំងដ៏ធ្ងន់ធ្ងរបំផុតចំពោះការស្តារប្រទេសឡើងវិញ” ។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួថា“ ការបង្រួបបង្រួមពេញលេញនៃប្រទេសរបស់យើងនឹងក្លាយជានិងអាចសម្រេចបាន” ។


លោកបានបន្ថែមថា“ ការបង្រួបបង្រួមជាតិដោយសន្តិវិធី” គឺជាការឆ្លើយតបទៅនឹងផលប្រយោជន៍រួមរបស់ប្រជាជនតៃវ៉ាន់ប៉ុន្តែចិននឹងការពារអធិបតេយ្យភាពនិងឯកភាពជាតិរបស់ខ្លួន។ ស៊ីបាននិយាយ។

គាត់មានសម្លេងស្រាលជាងកាលពីខែកក្កដាសុន្ទរកថាចុងក្រោយរបស់គាត់ដែលនិយាយអំពីកោះតៃវ៉ាន់ដែលក្នុងនោះគាត់ប្តេជ្ញាថានឹងកម្ទេចរាល់ការប៉ុនប៉ងដើម្បីឯករាជ្យភាពជាផ្លូវការ។ នៅឆ្នាំ ២០១៩ គាត់បានគំរាមកំហែងដោយផ្ទាល់ថានឹងប្រើកម្លាំងដើម្បីនាំកោះនេះមកក្រោមការគ្រប់គ្រងរបស់ប៉េកាំង។


ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោកស៊ីការិយាល័យប្រធានាធិបតីតៃវ៉ាន់បាននិយាយកាលពីថ្ងៃសៅរ៍ថាអនាគតកោះនេះស្ថិតនៅក្នុងដៃរបស់ប្រជាជនខ្លួនហើយមតិសាធារណៈទូទៅគឺច្បាស់ណាស់ក្នុងការបដិសេធគំរូ“ ប្រទេសមួយប្រព័ន្ធពីរ” របស់ចិន។


ក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយបានអំពាវនាវឱ្យចិនបោះបង់ចោល“ ជំហានបង្កហេតុនៃការជ្រៀតចូលការយាយីនិងការបំផ្លិចបំផ្លាញ” ។

Share:

Friday, October 8, 2021

ខ្លាំងបាត់ស្ត្រីម្នាក់នេះហ៊ានលួចកំុព្យូទ័រប្រធានសភា

 ក្នុងខណៈពេលដែលសភាពការណ៏ចលចល់កើតស្ត្រីវ័យក្មេងម្នាក់នេះសម្រុកចូលទៅក្នុងវិមានសភាហើយ លួចយកកុំព្យូទ័រLaptopរបស់លោកស្រីPelosiដែលជាប្រធានសភាសហរដ្ឋអាមេរិក ។ ស្រីក្លាហានវ័យក្មេងរូប នេះមានឈ្មោះថាRiley Williams អាយុ២២ឆ្នាំ ។ 

យោងតាមសារព័ត៍មានCNN បានឲ្យដឹងថាក្រោយពីនាងបានលួច​កុំព្យូទ័រពីវិមានCapital ក្នុងវិមានCapital កាលពី៩ខែកន្លងទៅ ក្នុងខណៈពេលដែលក្រុមបាតុករសម្រុកចូលវិមានCapital ចំណែក នាងថតវីដេអូ នាងបានឃើញកំុព្យូទ័រលោកស្រីNancy Pelosi នៅក្នុងការិយាល័យក៏បានលួចតែម្តង ។

 

ក្រោយពីនាងលួចអស់រយៈពេល៩ខែមកនេះហើយក៏បានផុសឯកសារមួយចំនួនរបស់អ្នកNancy Pelosi លើបណ្តាញសង្គម ឈ្មោះ«Riley»បន្ទាប់នាងបានលក់វាចេញ FBIក៏បានកំណត់មុខសញ្ញា និង ឃាត់ខ្លួនពីបទលួចនិងមិនចូលរួមសហការជាមួយមន្ត្រីបូលីស ថែមទាំងនាងមិនបានសុំអង្វរករអ្វី ទាំងអស់។​

ចៅក្រមបញ្ជាក់ថានាង បានប៉ុនបង់ផ្ញើឯកសារទៅឲ្យប្រទេសរ៉ុស្ស៊ី ទោះយ៉ាងនោះក្តីមេធាវីរបស់នាង បដិសេធចំពោះការចោទប្រកាន់ទាំងនេះលើរូបនាងRiley ដោយបញ្ជាក់ថា មានការគំរាមកំហែងពីមិត្តប្រុសរបស់នាង ។


Share:

Tuesday, October 5, 2021

នានយករដ្ឋមន្ត្រីជប៉ុនថ្មីបញ្ជាក់ពីជំហរនិងក្តីព្រួយបារម្ភរបស់ខ្លួនជុំវិញសមុទ្រចិនខាងត្បូងជាមួយនឹងសហរដ្ឋអាមេរិក

 ជប៉ុននិងចិនជាសត្រូវប្រវត្តិសាស្ត្រចាប់តាំងសម័យសង្គ្រាមលោកទី២មក ថ្វីត្បិតតែនាបច្ចុប្បន្ននេះ ពួក គេប្រកាន់យកទីផ្សារសេរីនិងជាសម័យសកលភាវូបនីកម្មពិតមែន ប៉ុន្តែបញ្ហាប្រវត្តិសាស្ត្រ និងព្រំដែន ដីកោះពួកគេនៅចង់ជាប់ក្នុងចិត្តនៅឡើយ ។ ពិសេសចិន តែងតែទាមទារនូវដែនកោះសែនកាគុ ចិនហៅថាទាយូដែលជប៉ុន រឹបអូសយកកាលដែលជប៉ុនដាក់អាណានិគមលើចិនក្នុងសម័យសង្គ្រាមលោក ។


Share:

Saturday, October 2, 2021

លោកប្រធានាធិបតីហ្វីលីពីនប្រកាសថាលោកនឹងចូលនិវត្តន៏នៅឆ្នាំក្រោយ

 ប្រធានាធិបតីហ្វីលីពីនRotrigo Duterte ដែលគេដាក់រហសនាមថាជាបុរសខ្លាំង បានសម្រេចប្រកាសដំណឹងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកាលកន្លងទៅថ្មីៗនេះលោកប្រកាន់ខ្ជាប់ថាលោកនឹងឈរឈ្មោះជា អនុប្រធានាធិតីបន្តទៀត បើទោះបីជាលោកបានជាប់ឆ្នោតជាប្រធានាធិបតី២អាណត្តិតាមរដ្ឋធម្មនុញ្ញទៅ ហើយក្តី ។ ក្នុងខណៈរូមដំណើរអតីតជំនួយការ និងព្រឹត្តសភារបស់ទៅកាន់មណ្ឌលបោះឆ្នោត លោកធើតេ ប្រកាសនៅមុខអ្នកមុខអ្នការថា លោកនឹងមិនឈរជាអនុប្រធានាធិបតីឡើយ ហើយលោកនឹងចូលនិវត្តន៏នៅឆ្នាំក្រោយនេះ ។ រីឯអ្នកដែលឈរឈ្មោះជំនួសរូបលោកឌុយធើតេគឺអតិត ជំនួយការលោកឈ្មោះ Bong Go។


លោកឌុយធើតេ«ខ្ញុំគ្មានគុណសម្បត្តិលើសលុបអាចបំពានរដ្ឋធម្មនុញ្ញឡើយ ចាប់ពីនេះតទៅខ្ញុំនឹងចូលនិវត្តន៏ » ក្នុងរដ្ឋធម្មនុញ្ញប្រទេសហ្វីលីពីន ប្រធានាធិបតីកាន់អំណាចបានត្រឹម២អាណត្តិ ក្នុងមួយអាណត្តិមាន៦ឆ្នាំ ប្រសិនបើលោកRotrigo Duterteបន្តឈរឈ្មោះជាអនុប្រធានាធិបតីទៀតនោះ មាន ន័យថាលោកឌុយធើតេបានរំលោភច្បាប់កំពូលរបស់ជាតិ ។


Share:

ស្នេហាជាអ្វី


Share:

Friday, October 1, 2021

រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវឬអូរតាវ៉ៅ

 


ចំពោះប្រជាជនដែលនិយមស្តាប់មរតកចម្រៀងដើម អធិរាជសំឡេងមាសស៊ិនស៊ីសាមុត និងធីតាកោះអន្លងស្នេហ៏រស់សេរីសុទ្ធាជាដើម ប្រាកដជាធ្លាប់បានឮឈ្មោះភ្នំមួយនេះ និងឈ្មោះស្ពានអូរតាវ៉ៅ ស្ពានស្នេហ៏ដែលកវីនិពន្ធសម័យនុះលើកជាទំនុកឡើង ដើម្បីបំពេរមនោសោតិន្ទ្រីយារម្មណ៏ខ្មែរយើង ។

ទឹកធ្លាក់ភ្នំខៀវពិតជាមានសម្រស់សោភណគួរគយគន់មែន ដូច្នេះទើបអាចខាបយកបេះដួងកវីល្បីៗជាច្រើន ឲ្យលង់ស្នេហ៏ ហើយរ៉ាយរ៉ាប់ អត្ថាធិប្យាយរាយសេចក្តីនូវទំនុកចម្រៀង ចំណងស្នេហ៏​ សាងអនុស្សារាប់ម៉ឺនរស់ជាតិនៅនឹងស្ទឹង ទឹកធ្លាក់ និងស្ពានអូរតាវ៉ៅ ភ្នំខៀវនេះរាប់មិនអស់ ។ 

បច្ចុប្បន្នវានៅតែឈរតំណាងឲ្យក្រុងប៉ៃលិន វានៅតែល្បាញល្បី មានសម្រស់សោភណ មានភ្នំ មានព្រៃ មានទឹកធ្លាក់ថ្លាយុងយល់បាតដី មានភ្ញៀវទេចរ ប្រុសស្រី ចូលទស្សនាមិនដាច់ឡើយ ។ ម្យ៉ាងដោយសារ ស្ថិតនៅជិតក្រុងផង មានលក្ខណៈងាយស្រួលក្នុងធ្វើដំណើរទៅទស្សនាកំសាន្តផងទើបអ្នកទេសចរជាតិ និងអន្តរជាតិមិនសូវខកខានចូលលំហែ។

វាស្ថិតនៅភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន មានចម្ងាយទីប្រជុំ ជន(ទីរួមខេត្ត)ប្រមាន៧គឺឡូម៉ែត្រ ដោយចេញពីផ្លុវ ជាតិលេខ៥៧ ។ ទឹកធ្លាក់អូវតាវ៉ៅ មាន៧ថ្នាក់ មានភ្នំព្រៃក្រមថ្ម ទឹកថ្មល្អត្រជាក់ចិត្តហែលកំសាន្តលែងគ្រប់រដូវកាល ។ 

ក្រៅពីតំបន់ទេសចរណ៏ទឹកធ្លាក់អូរតាវ៉ៅ ឬទឹកធ្លាក់ភ្នំខៀវ ប៉ៃលិននៅមានតំបន់កំសានជាច្រើនទៀត ដូចជាតំបន់កំសាន្តភ្នំយ៉ាតជាដើម ។



Share:

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព