Khmer Song

Saturday, July 24, 2021

មហាសេដ្ឋកិច្ចពិភពលោកស្ថាបនិកSpeceXទទួលបានលុយចំនួន១៧៨លានដុល្លាសម្រាប់ការបាញ់បង្ហោះទៅកាន់ភពព្រះច័ន្ទEuropaរបស់ភពព្រហស្បតិ៏ ពីអង្គការណាសា ដើម្បីសិក្សាពីភាវៈរស់នៅទីនោះ

 

ការសិក្សាស្វែងយល់ពីភាវរស់នៅភពនានាក្នុងអវកាសទាំងសហរដ្ឋអាមេរិកនិងសហភាពអ៊ឺរ៉ុបនៅតែបន្តខិតខំស្វែងរកទោះជាត្រូវចំណាយទឹកប្រាក់អស់រាប់រយលានកោដិដុល្លាក៏ដោយ ថ្មីនេះសហរដ្ឋអាមេរិក បង្កើនថវិការជាច្រើនសម្រាប់អភិវឌ្ឍលើវិស័យអវកាសនេះ ។

កាលពីថ្ងៃសុក្រម្សិលមិញទីភ្នាក់ងារអង្គការណាសាបញ្ជាក់ថាខ្លួនបានផ្តល់ទឹកប្រាក់ចំនួន១៧៨លាន ដុល្លាចំពោះកិច្ចសន្យាបេសកម្មដំបូងរបស់ខ្លួនទៅកាន់ភពពព្រះច័ន្ទEuropaរបស់ភពប្រហស្បតិ៏ ។

ការសិក្សាស្វែងរកពីភពមានជីវិតនេះនឹងធ្វើឡើងនាកំឡុងខែតុលា ឆ្នាំ២០២៤ ដោយធ្វើការហោះហើរតាមរយៈRoket ឈ្មោះFalcon Heavy របស់ក្រុមហ៊ុនSpaceX របស់លោកElon Musk នាមជ្ឈមណ្ឌលKenedy រដ្ឋFlorida សហរដ្ឋអាមេរិក ។

កិច្ចសន្យានេះធ្វើឡើងដោយការដេញថ្លៃពីបណ្តាក្រុមហ៊ុនផ្សេងៗក្នុងរដ្ឋកាលីហ្វញ៉ា  ទីកន្លែងដែលគេតែងតែធ្វើការដេញថ្លៃមុនពេលអង្គការឬក្រុមហ៊ុនឯកជនណាមួយមានបំណងដឹកទំនិញទៅកាន់ស្ថានីយ៏អវកាសអន្តរជាតិ ។ 

កាលពីខែមេសាកន្លងទៅSpaceXក៏ទួលបានកិច្ចសន្យាសាងសង់មូលដ្ឋានលើភពព្រះច័ន្ទ ចំនួន ២.៩ ពាន់លានដុល្លានសម្រាប់ដឹកអកាសយានិកតាំងពីឆ្នាំ១៩៧២ទៅកាន់ភពព្រះច័ន្ទ ។ ប៉ុន្តែកិច្ចសន្យានេះ ត្រូវបានផ្អាក់ដោយសារតែដៃគូរប្រកួតប្រជែងរបស់លោកមកពីក្រុមហ៊ុនBlue Origin របស់លោក Jeff Bezso ម្ចាស់ស្ថាបនិកក្រុមហ៊ុAZAZON​និងDynetics Inc ដែលជាក្រុមហ៊ុនម៉ៅការបានតវ៉ាប្រឆាំងមិនឲ្យអង្គ ការណាសាជ្រើសរើសយកSpeceX ។

ក្នុងការរុករកភពមានជីវិតនេះ តាមការសិក្សាតាមរយៈផ្កាយរណបឈ្មោះ(Jovian )ចូវៀន ភពព្រះច័ន្ទ Europa នេះមានទំហំតូចជាងព្រះច័ន្ទរបស់ភពផែនដី គឺគ្រប់ដណ្ដប់ដោយទឹកកក កំពុងត្រូវបានអង្គ ការណាសាដាក់គោលដៅទីមួយក្នុងស្រាវជ្រាវឈានមុខគេ ។ 



Share:

ប្រទេសរុស្សីកំពុងតែជួបវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង ទន្ទឹមនឹងមហាអំណាចចិនដែលជាដៃគូស្លាប់រស់ខ្លួនកំពុងតែឡើងសន្ទុះធ្វើធ្វើឲ្យពិភពលោកពិសេសប្រទេសសេរី ។

 ប្រទេសរុស្សីកំពុងតែជួបវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង ទន្ទឹមនឹងមហាអំណាចចិនដែលជាដៃគូស្លាប់រស់ខ្លួនកំពុងតែឡើងសន្ទុះធ្វើធ្វើឲ្យពិភពលោកពិសេសប្រទេសសេរី ។ 










Share:

Friday, July 23, 2021

មហាសេដ្ឋីជប៉ុនគ្រោងផលិតទូរស័ព្ទដៃឲ្យល្អផ្តាច់គេទីបំផុតបរាជ័យ


ប្រធានធនាគារSoftbank នៃប្រទេសជប៉ុន មានបំណងផលិតទូរស័ព្ទដៃស្មាតហ្វូនមួយឲ្យល្អដាច់គេ ក្នុងពិភពលោក ប៉ុន្តែអ្វីៗមិនដូចជាការគិត វាប្រែក្លាយជាបរាជ័យ ខាតបង់ទាំងទ្រព្យខូចទាំងសម្ភារៈប្រើប្រាស់ស្ទើរតែលក់អែតចាយ និងកិនចោល ។ យោងលើសារព័ត៍មានReuterឲ្យដឹងថា លោកMasayoshi Son នាយកប្រតិបត្តិធនាគារSoftbank Group កាលពីឆ្នាំ២០១៤ មានបំណងផលិតទូរស័ព្ទស្មាតហ្វូតដែលល្អឯក ក្នុងយុគសម័យវិទ្យាសាស្ត្ររ៉ូបូតយើងនេះ ហើយវានឹងក្លាយឩស្សាហកម្មផ្នែកទូរស័ព្ទឈានមុខគេ ខាងទូរស័ព្ទស្មាតហ្វូន ។ ប៉ុន្តែទីផ្សារអាមេរិកជាប់គាំង គម្រោងទាំងឡាយក៏រលាយសាបសូន្យ ឯឩបករណ៏ទាំងឡាយត្រូវកំទេចបញ្ចូលជាមួយនឹងឩបករណ៏ហួសសម័យ។






Share:

Thursday, July 22, 2021

អាចារ្យឬគ្រូមានប៉ុន្មានសប្រភេទ?

 អាចារ្យមានអត្ថន័យសេចក្តីថាបង្រៀន អ្នកផ្តល់នូវចំណេះដឹង ផ្តល់សេចក្តីល្អ មេរៀនល្អៗសម្រាប់ជនទាំងឡាយទាំងពួងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឬដែលមកសុំជ្រកកោនដើម្បីក្រេបយកមុខវិជ្ជាផ្សេងៗពីខ្លួន ។

អាចារ្យដែលយើងនឹងលើកឡើងនេះមានប្រាំប្រភេទគឺ៖ 

១.បព្វជ្ជាចារ្យ គ្រូអាចារ្យភិក្ខុដែលជាឩបជ្ឈាយ៏មានតួនាទីបំបួសសាមណេរ(នេន) ដោយកាន់យកត្រៃសរណគមន៏ សិក្ខាបទ១០ ទណ្ឌកម្ម១០ នាសនង្គៈ១០ រួមទាំងសិក្ខវត្ត៧៥ ។ សិក្ខិយវត្តគឺវត្តដែលសាមណេរត្រូវសិក្សាដើម្បីឲ្យមានសីលធម៍ក្នុងការស់នៅនៃសង្គមព្រះពុទ្ធសាសនា ។

២.ឩបសម្បទាចារ្យ ភិក្ខុឬអាចារ្យឩបជ្ឈាយ៏ដែលមានភារកិច្ចទទួលបន្ទុកបំបួសសាមណេរឬទាយក ឩបាសកឲ្យបានឡើងជាភិក្ខុភាវៈ ដោយកាន់យកនូវសីល សមាធិ បញ្ញា ។ សីលរបស់ភិក្ខមាន៤គឺ បាដិមោក្ខសីវរសីល១ អាជីវបារិសុទ្ធសីល១ បច្ចយសន្និស្សិតសីល១ បដិទេសនិយសីល១ ។

៣.ឩទ្ទេសាចារ្យ គឺគ្រូបង្រៀននូវមុខវិជ្ជាផ្សេងៗ មានវិជ្ជាជីវៈផ្លូវលោកផ្លូវធម៍ ពីមុខរបរអាជីវកម្ម មុខជំនួញ វិទ្យាសាស្ត្រ ។ ឩទាហរណ៏លោកគ្រូបង្រៀនភាសាខ្មែរ​ លោកគ្រូបង្រៀនភាសាអងគ្លេស លោកគ្រូគណិតវិទ្យា វិទ្យាតែងនិពន្ធ គុនគូរ បច្ចេកវិទ្យាជាដើម ។

 ៤.និស្សយាចារ្យ គឺភិក្ខុឬឩបជ្ឈាយ៏ ឬក៏ភិក្ខុដទៃ ក្រោយពីឩបសម្បន្ន កុលបុត្របានបួសឡើងភាវៈជាសាមណេរ ទទួលឲ្យឲ្យនិស្ស័យឲ្យនិស្ស័យដល់សាមណេរដែលចូលទៅសុំនិស្ស័យពីព្រះឩបជ្ឈាយ៏ ភិក្ខុ គ្រូអាចារ្យនោះ ដើម្បីឲ្យលោកទទួលទូន្មានប្រៀនប្រដៅ ឲ្យឳវាទតាមច្បាប់ព្រះពុទ្ធសាសនា ហៅថានិស្សយាចារ្យ(គ្រូអាចារ្យឲ្យនិស្ស័យ)។

៥.ធម្មាចារ្យ គឺភិក្ខឬគ្រូទោះជាគ្រហស្ថក្តីព្រះសង្ឃក្តី ដែលឆ្លាតឈ្លាសក្នុងធម៍បង្ហាត់បង្រៀនព្រះធម៍វិន័យដល់ភិក្ខសាមណេរនិងបរិស័ទឲ្យចេះដឹងយល់ធម៍របស់ព្រះសមណគោត្តមហៅថាធម្មាចារ្យ ។



Share:

Sunday, July 18, 2021

ព្រោះតែកូវីដធ្វើឲ្យសាសនិកឥស្លាមរាប់លាននាក់មិនបានទៅព្រះវិហារដ៏ពិសិដ្ឋរបស់ខ្លួនក្នុងប្រទេសអារ៉ាបដើម្បីលាងបាប

 ជារៀងរាល់ឆ្នាំសាសនិកឥស្លាមជាច្រើនលាននាក់តែធ្វើដំណើរទៅកាន់ព្រះវិហារដ៏ពិសិដ្ឋរបស់ពូកគេដើម្បី សូត្រមន្តសុំសីលលាងបាបដែលខ្លួនប្រព្រឹត្តខុសកន្លងមករយៈពេលឆ្នាំនេះ តាមធម៍វិន័យក្នងគម្ពីរកូរ៉ាន់ របស់ពួកគេ ។ ជនឥស្លាមសាសនិកក្នុងពិភពលោកដែលត្រូវទៅជួបប្រជុំគ្នាក្នុងមហាវិហារមេកានោះរាល់ ឆ្នាំ ទទួលខុសត្រូវនាទីក្រុងមេកាប្រទេសអារ៉ាប់ប៊ីនោះ មានចំនួន៣ ៥០០ ០០០នាក់ ។ ប៉ុន្តែឆ្នាំនេះ ដោយសារកត្តារោគអាសន្នកំពុងតែវាយលុក ធ្វើទុក្ខបុកម្នេញពាស់ពេញពិភពលោក អ្នកទទួលខុសត្រូវ បានកាត់បន្ថយអ្នកធម្មយាត្រាទាំងឡាយដែលមកពីប្រទេសផ្សេងៗក្នុងពិភពលោក មកកាន់ព្រះវិហារ ដ៏ពិសិដ្ឋដើម្បីលាងបាប និងសូត្រគម្ពីរកូរ៉ាន់នេះ មកត្រឹតតែ៦០០០នាក់ប៉ុណ្ណោះ​។









Share:

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព