Khmer Song

Saturday, July 24, 2021

មហាសេដ្ឋកិច្ចពិភពលោកស្ថាបនិកSpeceXទទួលបានលុយចំនួន១៧៨លានដុល្លាសម្រាប់ការបាញ់បង្ហោះទៅកាន់ភពព្រះច័ន្ទEuropaរបស់ភពព្រហស្បតិ៏ ពីអង្គការណាសា ដើម្បីសិក្សាពីភាវៈរស់នៅទីនោះ

 

ការសិក្សាស្វែងយល់ពីភាវរស់នៅភពនានាក្នុងអវកាសទាំងសហរដ្ឋអាមេរិកនិងសហភាពអ៊ឺរ៉ុបនៅតែបន្តខិតខំស្វែងរកទោះជាត្រូវចំណាយទឹកប្រាក់អស់រាប់រយលានកោដិដុល្លាក៏ដោយ ថ្មីនេះសហរដ្ឋអាមេរិក បង្កើនថវិការជាច្រើនសម្រាប់អភិវឌ្ឍលើវិស័យអវកាសនេះ ។

កាលពីថ្ងៃសុក្រម្សិលមិញទីភ្នាក់ងារអង្គការណាសាបញ្ជាក់ថាខ្លួនបានផ្តល់ទឹកប្រាក់ចំនួន១៧៨លាន ដុល្លាចំពោះកិច្ចសន្យាបេសកម្មដំបូងរបស់ខ្លួនទៅកាន់ភពពព្រះច័ន្ទEuropaរបស់ភពប្រហស្បតិ៏ ។

ការសិក្សាស្វែងរកពីភពមានជីវិតនេះនឹងធ្វើឡើងនាកំឡុងខែតុលា ឆ្នាំ២០២៤ ដោយធ្វើការហោះហើរតាមរយៈRoket ឈ្មោះFalcon Heavy របស់ក្រុមហ៊ុនSpaceX របស់លោកElon Musk នាមជ្ឈមណ្ឌលKenedy រដ្ឋFlorida សហរដ្ឋអាមេរិក ។

កិច្ចសន្យានេះធ្វើឡើងដោយការដេញថ្លៃពីបណ្តាក្រុមហ៊ុនផ្សេងៗក្នុងរដ្ឋកាលីហ្វញ៉ា  ទីកន្លែងដែលគេតែងតែធ្វើការដេញថ្លៃមុនពេលអង្គការឬក្រុមហ៊ុនឯកជនណាមួយមានបំណងដឹកទំនិញទៅកាន់ស្ថានីយ៏អវកាសអន្តរជាតិ ។ 

កាលពីខែមេសាកន្លងទៅSpaceXក៏ទួលបានកិច្ចសន្យាសាងសង់មូលដ្ឋានលើភពព្រះច័ន្ទ ចំនួន ២.៩ ពាន់លានដុល្លានសម្រាប់ដឹកអកាសយានិកតាំងពីឆ្នាំ១៩៧២ទៅកាន់ភពព្រះច័ន្ទ ។ ប៉ុន្តែកិច្ចសន្យានេះ ត្រូវបានផ្អាក់ដោយសារតែដៃគូរប្រកួតប្រជែងរបស់លោកមកពីក្រុមហ៊ុនBlue Origin របស់លោក Jeff Bezso ម្ចាស់ស្ថាបនិកក្រុមហ៊ុAZAZON​និងDynetics Inc ដែលជាក្រុមហ៊ុនម៉ៅការបានតវ៉ាប្រឆាំងមិនឲ្យអង្គ ការណាសាជ្រើសរើសយកSpeceX ។

ក្នុងការរុករកភពមានជីវិតនេះ តាមការសិក្សាតាមរយៈផ្កាយរណបឈ្មោះ(Jovian )ចូវៀន ភពព្រះច័ន្ទ Europa នេះមានទំហំតូចជាងព្រះច័ន្ទរបស់ភពផែនដី គឺគ្រប់ដណ្ដប់ដោយទឹកកក កំពុងត្រូវបានអង្គ ការណាសាដាក់គោលដៅទីមួយក្នុងស្រាវជ្រាវឈានមុខគេ ។ 



Share:

0 comments:

Post a Comment

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព