Khmer Song
Friday, May 20, 2022
Tuesday, May 3, 2022
ពេលរៀបមង្គលការគេតែងឮពាក្យថាខាងលើផង ខាងក្រោយតើវាមានន័យដូចម្តេច?
កាលដែលគេនិយាយថាខាងលើ និងខាងក្រោមក្នុងពិធីមង្គលការម្តងៗនោះ គឺគេសំដៅលើខាងកូនប្រុស និងខាងក្រស្រី ។ ខាងលើ គឺខាងលើផ្ទះ ខាងកូនក្រមុំ ភ្ញៀវខាងលើ គឺភ្ញៀវខាងកូនក្រមុំ ចំណែកខាង ក្រោម គឺខាងកូន កម្លោះ ព្រោះថាខាងប្រុសត្រូវនៅរោងផ្កាស្លា ដែលគេសង់ផ្ទាល់ដី ។ តាមន័យនេះ យើងក៏អាចយល់បានដែរថា តាមទំលៀមទំលាប់ប្រពៃណីខ្មែរពីបុរាណាចារ្យមក គេឲ្យតម្លៃស្ត្រីខ្មែរជាធំ ក្នុងសង្គមជាតិ។
មូលហេតុអ្វីបានជាគេនាំគ្នារៀបចំមង្គលការនៅខាងកូនក្រមុំ
មូលហេតុអ្វីបានជាគេនាំគ្នារៀបចំមង្គលការនៅខាងកូនក្រមុំ
កាលដែលខ្មែរយើងនាំគ្នារៀបចំមង្គលការតាំងពីបុរាណមកនេះ ដោយយោងទៅ លើទស្សនៈខ្មែរយើងតែងឲ្យតម្លៃស្ត្រីជាធំ ជាមេគ្រួសារ រហូតគេយក ពាក្យ មួយ ដាក់ក្នុងផ្នែករដ្ឋបាល វិស័យនយោបាយ ថ្នាក់ដឹកនាំជាតិថា «មេ» មេដឹកនាំ មេទ័ព មេកន្ទ្រាញ មេឃុំជាដើម ។ ការរៀបមង្គល បែបប្រពៃណី ខ្មែរ នេះ គេហៅថា «អាវាហមង្គល»។ ចំណែកឯ ការរៀបចំមង្គលការបែបប្រជាជាតិចិន ដែលរៀបចំមង្គលការនៅខាងកូនកម្លោះ គេហៅថា«វិវាហមង្គល» ។
ចំណែកប្រពៃណីបែបជនជាតិឥណ្ឌាវិញ គេរៀបចំមង្គលការនៅខាងកូនកម្លោះ ផង ខាងកូនក្រមុំផង គេហៅថា «អាវាហវិវាហមង្គល»។