Khmer Song

Sunday, February 6, 2022

គោលនយោបាយកម្រឹតឲ្យចាក់វ៉ាក់សាំងនៃរដ្ឋម៉ាហ្សាឈូសេដធ្វើឲ្យអាហារដ្ឋាន ភោជនីយដ្ឋានខាតរាប់សិបម៉ឺនដុល្លា

ប្រទេសជាច្រើនបានកម្រឹតគោលនយោបាយចាក់វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួន តាមស្ថាប័ន បុគ្គលិក និងតាមអាយុចាប់ពី១៨ឆ្នាំឡើង ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺCovid-19 ដ៏កាចសាហាវ និងឈានទៅ ដល់លុបបំបាត់វាទាំងស្រុងតែម្តង ហើយស្តារសេដ្ឋកិច្ចជាតិឡើងវិញ ។ ប៉ុន្តែផ្ទុយទៅវិញ គោលនយោបាយនេះ ត្រូវបានពលរដ្ឋមិនមានជំនឿលើប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនោះ ។


ចៅហ្វាយក្រុងរងនៃក្រុងBostonចង់ឲ្យមានការកែប្រែកត្វព្វកិច្ចចាក់សាំងនេះ ដោយយល់ឃើញថា មានអាហារដ្ឋានមួយចំនួនខាតបង់ជាច្រើន មួយចំនួនក្នុង២សប្តាហ៏ខាតរហូតដល់ទៅ១៥០០០ដុល្លា ។ 

កាលពីថ្ងៃ០៧​ ខែមិថុនាឆ្នាំ២០២១កន្លងទៅ បុគ្គលិកមន្ទីរពេទ្យMethodist នៃក្រុងHoston ប្រតិកម្មនឹងច្បាប់កត្តព្វកិច្ចចាក់វ៉ាក់សាំងនេះ ដោយពួកគេយល់ថា វាពុំមានសុវត្ថិភាពសម្រាប់សុខភាពរបស់ពួកគេ ។ 24,947 ក្នុងចំណោមបុគ្គលិកគិលានុបត្ថាយិកចំនួន២៤ ៩៤៧នាក់ បុគ្គលិក ១៧៨ នាក់បដិសេធចំពោះការទទួលចាក់វ៉ាក់សាំង  លោកប្រធានាធិបតីចូប៉ៃឌិន អនុញត្តឲ្យពួកគេ អាចជ្រើសយកវីធីចាកចេញពីការងារប្រសិនបើមិនទទួលវ៉ាក់សាំង ។


Share:

Saturday, February 5, 2022

ជើងយន្តហោះនៃប្រទេសកេនឈប់ហោះទៅរដ្ឋផេនស៊ីវ៉ែនញ៉ាដោយសាតែគ្រោះថ្នាក់ដោយសារបុកសត្វពាហនៈ

 ជើងយន្តហោះនៃប្រទេសកេនយ៉ាដែលហោះឆ្ពោះទៅកាន់រដ្ឋផេនស៊ីវ៉េនញ៉ា ទឹកដីនៃសហរដ្ឋអាមេរិក ប្រកាសពីគម្រោងផ្អាកដំណើរការហោះហើរដោយបញ្ជាក់ពីហេតុផលរបស់ខ្លួនថា ដោយសារតែគ្រោះថ្នាក់បុកសត្វពាហនៈបណ្តាលឲ្យសត្វស្លាប់ជាច្រើន ។



Share:

Wednesday, February 2, 2022

អូស្ត្រាលីអនុម័តច្បាប់កត្តព្វកិច្ចចាក់ថ្នាំបង្ការកូវិឌ-១៩សម្រាប់ពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង

ប្រទេសអូស្ត្រាលីក្លាយជាប្រទេសទីមួយក្នុងសហគមន៏អ៊ីរ៉ុបដែលអនុវត្តច្បាប់កត្តព្វកិច្ចចាក់វ៉ាក់សាំង​លើ ពលរដ្ឋរបស់ខ្លួនដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ខណៈប្រទេសដទៃបានតម្រូវពលរដ្ឋរបស់ខ្លួនដែល មានអាយុច្រើននិងបុគ្គលិកសុខាភិបាលបំពេញកត្តព្វកិច្ចការចាក់សាំងនេះ ។ 
កាលពីថ្ងៃអង្គរ៏ទី០១ ខែកុម្ភៈ២០២២នេះ ប្រទេសអូស្ត្រាលីបានអនុម័តច្បាប់កត្តព្វចាក់វ៉ាក់សាំង គ្រប់ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ។

ចំពោះច្បាប់នេះមានមានពលរដ្ឋមួយចំនួនមិនបានពេញចិត្តច្បាប់កត្តព្វកិច្ចនេះឡើយ ។ ពួកគេប្រាប់អ្នកសារព័រត៍មានអន្តរជាតិនៃប្រទេសអង់គ្លេសBBCថា «ពេលដែលគេឆ្លងកូវីដ​ ខ្ញុំពិតជាមិនឃើញចំណុចណាមួយនៃការចាក់វ៉ាក់វ៉ាក់សាំងការពារនោះមានប្រសិទ្ធភាពឡើយ »។

លោកLou Moser វិចិត្តករសេរ៉េមិច រស់នៅភាគខាងត្បូងនៃក្រុងVienna ប្រឆាំងយ៉ាងខ្លាំងចំពោះការអនុម័តច្បាប់នេះ លោកនិយាយថាលោកចង់សម្រេចចិត្តដោយខ្លួនឯង ។ ការយល់ឃើញថាវ៉ាក់សាំងបង្ការកូវិដនេះគ្មានប្រសិទ្ធភាព និងបង្ករផលបះពាល់សុខភាពនេះ ពុំមែនមានតែលោកLou Moser ម្នាក់​នោះទេ សូម្បីសហរដ្ឋអាមេរិក ដែលជាប្រទេសផលិតវ៉ាក់សាំងហើយភាគច្រើនជាបុគ្គលិកសុខា ភិបាលផងនោះ ក៏បានបដិសេធនិងប្រឆាំងចំពោះកត្តព្វកិច្ចចាក់កវ៉ាក់សាំងនេះ ផងដែរ  ហើយក៏មានបុគ្គលិកមួយចំនួនសម្រេចចិត្តលាលែងពីការងារដើម្បីជាថ្នូរនឹងការមិនចាក់សាំងវ៉ាក់សាំង ។




 

Share:

Sunday, January 30, 2022

ចំណាយពេល១៣ឆ្នាំទោះប្រឹងប្រែងបង្កើតកម្មវិធីរូបិយប័ណ្ណសិប្បនិមិត្តទោះគ្មាននរណាចាប់អារម្មណ៏ទីបំផុតក្លាយជាមហាសេដ្ឋីទី៣០

 Santoshi Nakamoto ជាស្ថាបនិកនៃក្រុមហ៊ុនប្រព័ន្ធហិរញ្ញវត្ថុសិប្បនិមិត្តអន្តរជាតិ ដែលមានឈ្មោះBitcion ។ លោកសានតូស៊ីណាកាម៉ូតុ មានដើមកំណើតមកពិប្រទេសជប៉ុន លោកកើតថ្ងៃទី៥មេសា​ឆ្នាំ១៩៧៥ ។ 

ឆ្នាំ២០០៧លោកសានតូស៊ី ណាកាម៉ុតុបានចាប់ផ្តើមសេរសេរកូត ក្រោយមកនៅថ្ងៃទី១៨ខែសីហា ឆ្នាំ២០០៨ទើបក្រុមការងារលោកបានចុះឈ្មោះDomain ដែលមានឈ្មោះនិងបង្កើតគេហទំព័រមួយហៅថា bitcion.org ។ ៣១ ខែតុលា ឆ្នាំដដែលលោកសានតូស៊ីណាកាម៉ុតុបានសរសេរបញ្ជីនិងចំណងជើងលើក្រដាស់សមួយរ៉ាយរ៉ាប់រៀបរាបពីរូបិយប័ណ្ណសិប្បនិមិត្តលើគេហទំព័រឈ្មោះថា metzdowd.com  និងប្រព័ន្ធ ដំណើរការសាច់ប្រាក់ពីបុគ្គលមួយទៅបុគ្គលមួយទៀតតាមបច្ចេកវិទ្យាEllectronic ហៅថាbitcion ។

នៅទី០៩ មករា​២០០៩ លោកសាតូស៊ី ណាកាម៉ុតុបានផ្សព្វផ្សាយកម្មវិធីbitcion ជំនាន់ទី០.១(Software Version 0.1) លើSourseorg ហើយចាប់ផ្តើមបណ្តាញដោយកែលម្អblock bitcoin ទទួលបាន៥០bitcoin ។ ក្រុមលោកសានតូស៊ីណាកាម៉ុតុបានរួមគ្នាអភិវឌ្ឍកម្មវិធី(Software bitcoin)រហូតដល់ពាក់កណ្ដាលឆ្នាំ ២០១០ ហើយលោកសាតូស៊ីត្រួតពិនិត្យដោយខ្លួនលោក និងតបណ្តាញដោយជូនដំណឹងAlert Key ទៅវិស្វាករកម្មវិធីដែលមានឈ្មោះថា Gavin Andersen និងផ្តល់ឲ្យ Domainជាច្រើនទាក់ទងទៅនឹងសមាជិកអ្នកគាំទ្រbitcoin ។

ក្នុងឆ្នាំ២០២១នេះ យោងទៅលើគេហទំព័រFORBES BITCION មានតម្លៃ៥៥ពាន់លានដុល្លា ធ្វើឲ្យលោក Satoshi Nakamoto ក្មាយជាមហាសេដ្ឋីជាប់លំដាប់ថ្នាក់ទី៣០លើពិភពលោក ។

អ្នកអភិវឌ្ឍកម្មវិធីBitcoin មានដូចជា៖

Hal Finney​​លោក  Nick Szabo លោក David Chaum និងលោក Wei Dai


Share:

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព