Khmer Song

Friday, June 17, 2022

ឥណ្ឌាកាត់បន្ថយការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដល់ប្រទេសអារ៉ាប់អ៊ីម៉ារេតEAU ដោយសារវិបត្តិសង្គ្រាម

 ឥណ្ឌាជាប្រទេសមួយដែលផលិតគ្រាប់ធញ្ញជាតិដ៏ធំមួយក្នុងតំបន់អាស៊ី ហើយវាបាននាំចេញទៅកាន់ ប្រទេសជាច្រើនក្នុងពិភពលោក ក្នុងនោះមានប្រទេសAEUផងដែរ  ។ ប៉ុន្តែក្នុងរយៈប៉ុន្មានខែចុងក្រោយ នេះ វិបត្តិស្បៀងអាហារពិភព លោកបាន​កើតឡើងដោយសារសង្គ្រាមលុកលុយរបស់លោកពូទីន លើប្រទេសអ៊ុយក្រែន ទឹន្ទឹមអាកាសធាតុនៅប្រទេសឥណ្ឌាឡើងកម្តៅ ធ្វើឲ្យការផលិតស្រូវសាលី ធ្លាក់ចុះ យ៉ាងខ្លាំង មិនអាចនាំចេញទៅកាន់ពិភពលោកតាមតម្រូវការបាន ។ 

កាលពីថ្ងៃទី១៥មិថុនាម្សិល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃក្រុងNew Delhy សម្រេចិត្តិជូនដំណឹងដល់ ប្រទេសអារ៉ាប់អ៊ីម៉ារេតថា ខ្លួននឹងផ្អាក់នាំចេញនូវស្រូវសាលីទៅកាន់AEU សម្រាប់រយៈពេល៤ខែ ដោយសារបំពេញតម្រូវការក្នុងស្រុក​។ 

លោកANARNE  «បច្ចុប្បន្ននេះ ឥណ្ឌាផលិតបានត្រឹមតែមួយក្រពះប៉ុណ្ណោះ ដោយសារតែខែនេះ អាកាសធាតុវាក្តៅខ្លាំងពេក ធ្វើឲ្យកសិផលធ្លាក់ចុះយ៉ាងគំហុក ។កាលពីឆ្នាំកន្លងទៅធ្លាក់ចុះ៤-៥% ការរំពឹងទុកយើងនឹងផលិតបាន៩៨លានតោន ក្នុងឆ្នាំនេះ​ នោះមានន័យថា វាធ្លាក់ចុះ ១០%បន្ថែម ទៀត»។



Share:

Wednesday, June 15, 2022

ចិនស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីមេរោគកូវីដវាយប្រហារគ្រប់ខេត្តក្រុងនៃប្រទេស


 ក្រោយពីសង្គ្រាមកូវីដវាយប្រហារសេដ្ឋកិច្ច និងសម្លាប់មនុស្សរាប់ម៉ឺនសែននាក់ក្នុងប្រទេស ចិននៅ តែ ឈរទ្រឹងនឹងប្រយុទ្ធនឹងមេរោគដ៏សាហាវនេះ ទោះបីជាសេដ្ឋកិច្ច ចិនហាក់ដូចជាធ្លាប់បន្តិចមែន តែចិន នៅតែងើបឡើងវិញយ៉ាងឆាប់រហ័ស ហើយសន្ទុះការងើបឡើងនេះធ្វើឲ្យប្លុកសេរី ពិសេស សហរដ្ឋ អាមេរិកភ័យព្រួយពីឥទ្ធិពលប្រទេសមហាអំណាចអាស៊ីមួយនេះផងដែរ ។ 

យោងលើសារព័ត៍មានអង់គ្លេស Reuter កាលពីមេសាកន្លងទៅ សេដ្ឋកិច្ចចិនបានធ្លាក់ចុះរហូតដល់ 0,៧ភាគរយ នេះបើធៀបទៅនឹងខែឧសភាថ្មីៗនេះ វាកើនឡើងរហូត២,៩% ឃើញថាសន្ទុះនេះ វា កើន ឡើងយ៉ាងឆាប់រហ័ស កត្តានេះ បណ្តាលឲ្យប្លុកសេរី កំពុងសម្លើងមើល ចិនប្រកប ដោយ ក្តីព្រួយបារម្ភ និង ប្រុងប្រយ័ត្នបំផុត គឹក្នុងខ្សែភ្នែករបស់អាមេរិកជាប្រទេសគំរាមកំហែងដល់ប្រទេស ក្នុងតំបន់​ដែលជាសម្ព័ន្ធមិត្ត និងសហរដ្ឋអាមេរិកផ្ទាល់ ។

 


Share:

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព