Khmer Song

Tuesday, April 7, 2020

អាហ្គានិស្ថានមានក្តីព្រួយបារម្ភយ៉ាងខ្លាំងពីជំងឺCovid19ដែលអាចឆ្លងពីការចំណាកស្រុករបស់ពលរដ្ឋមកពីអ៊ីរ៉ង់

ទន្ទឹមនឹងមេរោគកូរូណាកំពុងរីករាលដាលពិបាកទប់ទល់នៅក្នុងប្រទេស ពលរដ្ឋអាហ្គានិស្ថានប្រមាន២០ម៉ឺននាក់ដែលចំណាកស្រុកទៅស្វែងការងារធ្វើនៅប្រទេសអ៊ឺរ៉ង់បានសម្រុកចូលប្រទសដើមវិញ ។ ការសម្រុកចូលស្រុមវិញនេះគឺដោយសារតែប្រទេសអ៉ីរ៉ង់បានបិទរោងចក្ររបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា មិនខុសពីប្រទេសដទៃទៀតក្នុងពិភពលោកឡើយ។

យោងលើសារព័ត៍មានassociate press និងAljazeera ឲ្យដឹងថាបណ្តាប្រទេសដែលបានឆ្លងជំcovid19ច្រើនជាងគេ ប្រទេសអ៊ឺរ៉ង់ជាប់លំដាប់ថ្នាក់លេខ២បន្ទាប់ពីចិន ។ បច្ចុប្បន្ននេះអ៊ីរ៉ងមានអ្នកឆ្លងកូវីដ១៩រហូតដល់៦០ ០០០នាក់ និងស្លាប់ចំនួន៣៧០០នាក់។ អាជ្ញាធរអាហ្គានិស្ថានថា ករណីឆ្លងកូវីដ១៩កើនឡើង៣៦៧ករណី ដែលការឆ្លងនេះគឺបណ្តាលមកពីការចំណាកស្រុករបស់ពលរដ្ឋចេញពីប្រភពនៃប្រទេសអ៊ីរ៉ង។
Share:

Monday, April 6, 2020

ម្ចាស់ក្សត្រីអាលីសាបែត ផ្ញើសារទៅកាន់ពលដ្ឋអង់គ្លេសក្នុងខណៈប្រទេសជាតិជួបវិបត្តិជំងឺឆ្លងប្រភេទថ្មី

 ម្ចាស់ក្សត្រីអាលីសាបែត ផ្ញើសារទៅកាន់ពលដ្ឋអង់គ្លេសក្នុងខណៈប្រទេសជាតិជួបវិបត្តិជំងឺឆ្លងប្រភេទថ្មី ដែលធ្វើឲ្យប្រទេសជាតិទាំងមូូលកំពុងតែជួបវិត្តិសេដ្ឋកិច្ចស្រាប់ទៅហើយ រឹងរឹតតែធ្លាក់ចូលក្នុងគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ។ 

ម្ចាស់ក្សត្រីដែលមានវ័យ៩៣ឆ្នាំអង្គនេះមានព្រះសុវណ្ណីថា«ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះយុវជនអង់គ្លេសក៏ដូចជាប្រទេសដទៃនឹងប្រយុទ្ធនឹងបញ្ហាសេដ្ឋកិច្ច និងបញ្ហានានាដោយសារតែជំងឺឆ្លងមេរោគកូរូណា ។
បចុច្ចុប្បន្ននេះ លោបូរីស ចនសុន នាយករដ្ឋមន្ត្រីនៃប្រទេសនេះ កំពុងតែសម្រាកព្យាបាលនៅមន្ទីពេទ្យ ។ ទោះជាយ៉ាងនេះក្តី លោកបូរីស ចនសុនថាលោកនៅតែបន្តដឹកនាំគណរដ្ឋមន្ត្រីបន្តទៀត។


Share:

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព