Khmer Song

Saturday, August 10, 2019

Huawei បង្កើតប្រព័ន្ធប្រតិបត្តិការថ្មីជំនួសAndroid ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មរបស់របស់អាមេរិក




ក្រោយពីចិននិងអាមេរិកបានបង្កសង្គ្រាមពាណិជ្ជកម្មនឹងគ្នាជាងមួយឆ្នាំមកនេះ ក្រុមហ៊ុនធំៗត្រូវជាប់ទណ្ឌកម្មរបស់អាមេរិក រហូតដល់ដើមឆ្នាំ២០១៩នេះអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនHuaweiដែលជាក្រុមហ៊ុនទូរស័ព្ទSmart Phoneធំជាងគេរបស់ចិន ។

ជាការឆ្លើយតបចំពោះការហ៊ុំព័ទ្ធសេដ្ឋកិច្ចនិងទណ្ឌកម្មរបស់អាមេរិកមកលើក្រុមហ៊ុនចិន នៅថ្ងៃសុក្រទី០៩សីហាម្សិលនេះ ក្រុមហ៊ុនHuaweiបានធ្វើសន្និសិទនិងបង្ហាញពីប្រព័ន្ធប្រតិបត្តិការSmart Phoneថ្មីរបស់ខ្លួន ជំនួសកម្មវិធីAndroid របស់កម្មវិធីGoogle ។

លោកRichard Yuនាយកប្រតិបត្តិក្រុមហ៊ុន Huaweiបានមានប្រសាសន៏ប្រាប់អ្នកសារព័ត៍មានដែលចូលរួមនាខេត្តហ្គន់ តុងភាគខាងត្បូងនៃប្រទេសចិនថា ប្រព័ន្ធប្រតិបត្តិការថ្មីនេះមានឈ្មោះថា HarmonyOS វាបង្កើតឡើងសម្រាប់ផលិតផលរបស់Huawei ។ លោកបន្តថាប្រព័ន្ធប្រតិបត្តិការថ្មីនេះនឹងដាក់ឲ្យប្រើប្រាស់ចាប់ពីឆ្នាំក្រោយនេះទៅ។

ឆ្កើយតបទៅនឹងសំនួរអ្នកសារព័ត៍មានស្តីកិច្ចសហប្រតិបត្តិការបន្តប្រើប្រាស់Androidឬក៏ឈប់បន្តយ៉ាងណានោះ លោកRichard Yu នាយកប្រតិបត្តិកក្រុមហ៊ុនរូបនេះថា Huaweiពុំមែនមិនចង់បន្តនោះទេ ក៏ប៉ុន្តែទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិកមិនអនុញត្តឲ្យHuaweiអានបន្តសហការទៀតបាន ។




Share:

Friday, August 9, 2019

ចក្រភពអង់គ្លេសជិតឈានដល់វិបត្តិសេដ្ឋកិច្ចពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ


ចក្រភពអង់គ្លេសជាប្រទេសធ្លាប់ល្បីល្បាញ់រាប់រយសតវត្សរ៏មកហើយ​ ទាំងសេដ្ឋកិច្ច ទាំងយោធាបច្ចេកវទ្យានិងប្រាជ្ញល្បីៗជាច្រើនផង ។ ក្នុងសម័យសង្គ្រាម ប្រទេសនេះបានដាក់អាណានិគមលើប្រទេសជាច្រើន​សូម្បីតែប្រទេសមហាអំណាចដូចជាចិននិងអាមេរិកក៏ធ្លាប់ស្ថិតក្រោមអាណានិគមប្រទេសអង់គ្លេសដែរ ។

ប៉ុន្តែឈានសម័យកាលថ្មីនេះអង់គ្លេសបានធ្លាក់ចុះខ្សោយបន្តិចម្តងៗនូវឥទ្ធិពលរបស់ខ្លួន ទាំងសេដ្ឋកិច្ច និងយោធា ។ កាលពីថ្ងៃទី១២កក្ដដា ឆ្នាំ២០១៩កន្លងទៅថ្មីៗធនាគារកណ្តាលនៃប្រទេសអង់គ្លេសបានប្រកាស់អាសន្នស្តីពីការចុះឪនភាពនៃប្រាក់ផោន ធៀបនឹងប្រាក់អ៊ឺរ៉ូ ហើយការធ្លាក់ចុះគេមិនអាចប៉ានស្មានបានទេថា រហូតដល់ប្រទេសនេះរក់ច្រក់ចេញពីសហគមន៏អ៊ឺរ៉ុបឬយ៉ាងណា?

ទន្ទឹមនឹងបញ្ហាធ្លាក់ចុះតម្លៃប្រាក់ផោនកំពុងដោះស្រាយ សេដ្ឋកិច្ចអង់គ្លេសជិតឈានចូលដល់វិបត្តធ្ងន់ធ្ងរ ។ អ្នកសារព័ត៍មានSky Newsបានសរសេរថា ប្រទេសអង់គ្លេសនៅសល់តែមួយជំហ៊ានទៀតធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច ពុំធ្លាប់មាន ។

លោកEd Conwavបន្តថា នៅត្រីមាសទី២នេះសេដ្ឋកិច្ចអង់គ្លេសនឹងធ្លាក់ចុះ០,២% លោកថានេះវាអាក្រក់ជាងក្នុងត្រីមាសទី១ទៅទៀត ការធ្លាក់ចុះពុំធ្លាប់មាននេះអ្នកសេដ្ឋកិច្ចមួយចំនួនដែលកំពុងក្រឡេកមើលសេដ្ឋកិច្ចប្រទេសនេះនឹងមានការខកចិត្តយ៉ាងខ្លាំង។

ចាប់តាំងីឆ្នាំ២០០៩មក ទិន្នផលផលិតកម្មធ្លាក់ចុះ២,៣%ជាប្រតិទិន្នធ្លាក់ចុះដ៏ខ្លាំង ហើយនៅពេលនេះប្រាក់ផោនក៏ធ្លាក់ចុះបន្ថែមទៀត បើធៀបនឹងប្រាក់អ៊ឺរ៉ុបនិងប្រាក់ដុល្លាអាមេរិក ។


លោក David Cheetham ប្រធានអ្នកវិភាគទីផ្សារនៅ XTB បាននិយាយថា« ដោយសារការគំរាមកំហែងកាន់តែខ្លាំងឡើងនៃកិច្ចព្រមព្រៀងគ្មាន Brexit ដែលធ្វើឱ្យមានការចំណាយហួសប្រមាណ ហើយវាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ  ប្រសិនបើបច្ចុប្បន្នបង្ហាញពីការធ្លាក់ចុះនោះ គឺវាឆ្លើយតបនឹងនិយមន័យស្តង់ដារនៃក វិបត្តិសេដ្ឋកិច្ចជាមួយនឹងការធ្លាក់ចុះជាប់ៗគ្នាក្នុងផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាស»។

លោក Nancy Curtin ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុនClose Brothers Asset គ្រប់គ្រងទ្រព្យសកម្មបានមានប្រសាសន៍ថា«គ្មានការសង្ស័យទេ ដែលចក្រភពអង់គ្លេសកំពុងជួបការលំបាកនោះ»។


ប្រភព Sky News

Share:

Tuesday, August 6, 2019

ត្រាំចោទប្រទេសចិនថាបានធ្វើឲ្យតម្លៃរូបិយប័ណ្ឌអាមេរិកធ្លាក់ចុះ និងតម្លៃការងារអាមេរិក

កាលពីថ្ងៃច័ន្ទទី០៥ម្សិលមិញ លោកប្រធានាធិបតីដូណាលត្រាំ​បានចោទប្រកាន់ប្រទេសចិន ថាបានរៀបចំចាត់ធ្វើឲ្យរូបិយប័ណ្ណរបស់អាមេរិកចុះ និងថែមទាំងបានលួចការងារប្រជាជនអាមេរិក​។

លោកត្រាំបានសរសេរនៅបណ្តញសង្គមTwitterយ៉ាងដូច្នេះថា«ធានការបែបនេះត្រូវបានក្រុងប់េកាំងប្រើដើម្បីលួចអាជីវកម្មនិងរោងចក្ររបស់យើងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់យើងធ្វើឱ្យប្រាក់ឈ្នួលរបស់កម្មកររបស់យើងធ្លាក់ចុះហើយធ្វើឱ្យប៉ះពាល់ដល់តម្លៃកសិកររបស់យើងទៀត។

ធនាគារចិនបានទម្លាក់តម្លៃរូបិយប័ណ្ណអាមេរិមកត្រឹម៧យ័នក្នុង១ដុល្លាអាមេរិក តម្លៃនេះត្រូវបានកេចាត់ទុកថាជាព្រឹត្តិការណ៏ពុំធ្លាប់មានក្នុងមួយសតវត្សរ៏ ហើយធ្វើឲ្យបះពាល់ដល់ផ្លូវចិត្តសហរដ្ឋអាមេរិកយ៉ាងខ្លាំង  ហើយការទម្លាក់ថ្លៃនេះក៏ជាការសងសឹករបស់ប្រទេសចិនចំពោះអាមេរិកផងដែរ ក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្ម ដែលលោកត្រាំបានដាក់ពន្ធលើទំនិញចិនធ្វើឲ្យចិនខាតបង់រហូត៣០០ពានលានដុល្លា។

ប្រាក់យ័នបានធ្លាក់ចុះអស់រយៈកាលដ៏យូរក្នុងពេលដែលប្រទេសទាំងពីរចាប់ផ្តើមធ្វើសង្គ្រាមពាណិជ្ជកម្មនឹងគ្នាមក(សង្គ្រាមពីពាណិជ្ជកម្មចិន-អាមេរិកចាប់តផ្តើនៅខែមករា ២០១៧) ហើយក្រុងប៉េកាំងតែងតែមិននៅស្ងៀមឡើយដើម្បីប្រឆាំងតបតនឹងទណ្ឌកម្មរបស់អាមេរិក​។

បន្ទាប់ពីធនាគារចិនបានទម្លាក់ថ្លៃរូបិយប័ណ្ណអាមេរិក គេមិនទាន់ដឹងថាលោកត្រាំនឹងមានវិធានការអ្វីបន្តទៀតដើម្បីសងសឹកនឹងទង្វើរបស់ស៊ីជិនពីងនៅឡើងទេ​។ ភាពតានតឹងរវាងចិនអាមេរិកគេពុំសង្ឃឹមថានឹងពុំបានធូរស្រាយឡើយ ហើយក៏គេមិនអាចទាយទុកមុនបានដែរថានឹងត្រូវបញ្ចប់នៅពេលណាដែរ?



Share:

Visitors

REAL ESTATE

Blog Archive

ទិដ្ឋភាព